កីឡា

Bilodid បង្កើតប្រវត្តិសាស្ត្រ កីឡាយូដូ បន្ទាប់ក្លាយ ជាម្ចាស់ជើងឯក វ័យក្មេងបំផុត នៅលើ ពិភពលោក

បាគូ៖កីឡាការិនីយូដូ Daria Bilodid នៃប្រទេសអ៊ុយក្រែន បានបង្កើតប្រវត្តិសាស្ត្រ កីឡាយូដូ ក្រោយពីកីឡាការិនីរូបនេះ ក្លាយជាម្ចាស់ជើង ឯកពិភពលោក វ័យក្មេងបំផុត “world’s youngest champion” ក្នុងអាយុ ១៧ ឆ្នាំ នៅទីក្រុងបាគូ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេរ។

កីឡាការិនី Bilodid មានអាយុ១៧ឆ្នាំ និង៣៤៥ ថ្ងៃបានឈ្នះពានរង្វាន់ ពិភពលោក ក្នុងប្រភេទ ទម្ងន់ក្រោម៤៨ គីឡូក្រាមនៅពេលនាងផ្តួលកីឡាការិនីជប៉ុន ការពារជើងឯក Funa Tonaki ដោយ ippon ។

មុនពេល Bilodid ជាប់កំណត់ត្រានេះ ពីមុនកីឡាការិនី Ryoko Tani របស់ជប៉ុនបានគ្រងំណែង ជាលើកដំបូងនៃជើងឯកពិភពលោកចំនួន៧របស់នាងនៅអាយុ១៨ ឆ្នាំនិង២៧ ថ្ងៃក្នុង១៩៩៣ ។ ឪពុករបស់ Bilodid ឈ្មោះ Gennadiy ជាអ្នកប្រដាល់យូដូដែល មានទម្ងន់ស្រាល ទម្ងន់ ៧៣គីឡូក្រាម បានធ្វើឲ្យនាងក្លាយជាម្ចាស់ជើង ឯកអឺរ៉ុបវ័យក្មេងទី២ ក្នុងប្រវត្តិសាស្ត្រ។

Tonaki បានទទួលមេដាយប្រាក់ ខណៈកីឡាករអាហ្សង់ទីន Paula Pareto ជើងឯកអូឡាំពិក និងម្ចាស់ជើងឯកពិភពលោកឆ្នាំ ២០១៥ និងកីឡាករ កាហ្សាតស្ថាន Otgontsetseg Galbadrakh បានឈ្នះមេដាយសំរឹទ្ធ៕

ដោយ៖លី ភីលីព

 

Facebook Comments

To Top