កីឡា

ទាំង Man United,Spurs និង Barcelona សុទ្ធតែចង់បានកីឡាករ វ័យក្មេងហូឡង់រូបនេះ

បរទេស: ក្លឹបបិសាចក្រហម បានបញ្ជូនក្រុមការងារជំនាញរបស់ខ្លួន ទៅមើលការបង្ហាញសមត្ថភាព របស់ខ្សែប្រយុទ្ធវ័យ២១ ឆ្នាំហូឡង់ម្នាក់ ក្នុងអំឡុងពេលការប្រកួតគ្នា ជាមួយក្រុមជម្រើសជាតិបារាំងនៅប៉ារីស កាលពីដើមខែនេះ។

The Sunsports នៃចក្រភពអង់គ្លេស បានសរសេរថា លោក Jose Mourinho គឺជាអ្នកគាំទ្រខ្លាំងបំផុត ជាមួយនឹងកីឡាករអតីតក្លឹប Willem IIកីឡាករFrenkie de Jong ដែលមានវ័យ២១ឆ្នាំរូបនេះ ដោយជឿជាក់ថា ខ្សែបម្រើហូឡង់រូបនេះ នឹងអាចធ្វើការងារ នៅតំបន់ការពារក្រៅតែពីប្រយុទ្ធ។

តែទោះបីជាយ៉ាងណាក្តី បិសាចក្រហមនឹងជួប ដៃគូប្រជែងជាច្រើនទៀតដូចជា Spurs និង Barcelona ជាដើម ដែល
ពួកគេសុទ្ធតែបានត្រៀមកញ្ចប់លុយ ៥០លានផោន រួចហើយ ដើម្បីនាំយកកីឡាករ លេងនៅAjax បច្ចុប្បន្ននេះមកកាន់ក្លឹបរបស់ខ្លួន៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top