អន្តរជាតិ

Hyundai ចុះកិច្ចព្រមព្រៀងលក់រថយន្តដឹកទំនិញ ដើរដោយអ៊ីដ្រូសែន១០០០គ្រឿង ឲ្យស្វ៊ីសក្នុងរយៈពេល៥ឆ្នាំ បន្ទាប់ការដេញថ្លៃក្រុមហ៊ុន Tesla

ស្វ៊ីស៖ ក្រុមហ៊ុន Hyundai Motor បាននិយាយថា ខ្លួននឹងលក់រថយន្តដឹកទំនិញដើរដោយថាមពលអ៊ីដ្រូសែន ចំនួន១០០០គ្រឿងនៅក្នុងប្រទេសស្វ៊ីស ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះតាមរយៈចុះកិច្ចព្រមព្រៀងថ្មី ដោយអាចរថយន្តអាចនឹងផ្តួលរថយន្តម៉ូដែលថាមពលអាគុនដែលលក់ដោយក្រុមហ៊ុន Tesla Inc.នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ក្រុមហ៊ុន Hyundai របស់កូរ៉េខាងត្បូងនិងToyota របស់ប្រទេសជប៉ុនស្ថិតក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តមួយចំនួនដែលបង្កើនការកើនឡើងទ្វេដង លើរថយន្តអ៊ីដ្រូសែន អំឡុងពេលការប្រណាំងនៅទូទាំងសាកលលោករីកចម្រើនដើម្បីអភិវឌ្ឍបច្ចេកវិទ្យាបៃតង ដើម្បីជំនួសម៉ាស៊ីនចំហេះខណៈ និយ័តករនៅជុំវិញពិភពលោកបង្ក្រាបការបញ្ចេញផ្សែង។

កិច្ចព្រមព្រៀងនេះដែលនឹងបង្កើនការលក់រថយន្តអ៊ីដ្រូសែនរបស់ក្រុមហ៊ុន Hyundaiឲ្យបានទ្វេដង គឺជាការជំរុញចុងក្រោយបំផុតរបស់ខ្លួនទៅលើ បច្ចេកវិទ្យា ដែលយឺតយ៉ាវយានអគ្គិសនី។ ក្រុមហ៊ុន Hyundai ដែលប្រាក់ចំណេញរបស់ខ្លួនបានធ្លាក់ចុះដោយសារតែការពឹងផ្អែកយ៉ាងខ្លាំង លើរថយន្តដែលមានតម្រូវការទាបនឹងសង្ឃឹមថា នឹងដុតរូបភាពយីហោរបស់ខ្លួនដោយនាំមុខលើរថយន្តអ៊ីដ្រូសែន៕

ដោយ៖ លី ភីលីព

Facebook Comments

To Top