សន្តិសុខ និង សង្គម

​មន្ត្រីយោធាម្នាក់ បើកម៉ូតូ បុករបាំងថ្ម ពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យស្លាប់​

​ភ្នំពេញ៖ មន្រីយោធាម្នាក់ បានបើកម៉ូតូម៉ាក CPX បុក​របាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យស្លាប់យ៉ាងអណោចអធ័ម នៅវេលាម៉ោង៩និង៥០នាទីយប់ ស្ថិតតាមបណ្ដោយផ្លូវលេខ៧០ ចំណុចខាងកើតអង្គតែនទួលគោក ក្នុងសង្កាត់ទួលសង្កែរទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

តាមប្រជាពលរដ្ឋ​ឃើញហេតុការណ៍ នោះបានឲ្យដឹងថា ​បុរសម្នាក់ជិះម៉ូតូម៉ាក CPX ពណ៌សរមួយគ្រឿង ដែរពាក់ស្លាកលេខ ភ្នំពេញ 1GJ.1780 បានធ្វើដំណើរ ក្នុងទិសដៅពីកើត ទៅលិចលុះ មកដល់ចំណុចកើតហេតុ ​ បានជារេចង្កូតមកបុកនឹង របាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យជនរងគ្រោះ ដួលបោកក្បាល ​​បណ្តាលឲ្យស្លាប់បាត់បង់ជីវិត​ ​។ ​ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ធ្វើការ វាស់វែងរួចរាល់ ​ប្រគល់សាកសពជូនទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណី​ ៕ដោយ៖ ព្រឿង វិសាល

 

 

Facebook Comments

To Top