ព័ត៌មានជាតិ

ឧបករណ៍នេសាទ ខុសច្បាប់ ជិត១ពានម៉ែត្រ ត្រូវបានបង្រ្កាប នៅស្រុកបាកាន

ពោធិសាត់ ៖ ស្បៃមុងក្រឡាញឹកចំនួន ៩០០ ម៉ែត្រ  និង បង្គោលកូមឈើចំនួន ៧៥០ ដើមត្រូវ បានកម្លាំងនគរបាលប៉ុស្តិ៍រដ្ខបាលបឹងបត់កណ្តោល កម្លាំងសហគមន៍ សហការណ៍ជាមួយមន្ត្រី ក្រុមប្រឹក្សា ឃុំបឹងបត់កណ្តោល ចុះបង្រ្កាបនិងកំទេចចោល នៅនឹងកន្លែង កាលពីថ្ងៃទី​១៩ ខែ​កញ្ញា ​ឆ្នាំ​២០១៨ ស្ថិតនៅចំនុចបឹងតាយ ភូមិរបងរមាស ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិសាត់។

ក្នុងប្រតិបត្តិការចុះបង្រ្កាបនោះដែរ កម្លាំងចម្រុះបានកំទេចចោលឧបករណ៍នេសាទខុសច្បាប់ រួមមាន ស្បៃមុងក្រឡាញឹកចំនួន ៩០០ ម៉ែត្រ បង្គោលឈើចំនួន ៧៥០ ដើម និង ដកហូតលូស្បៃមុងចំនួន ៤ មាត់យកមករក្សាទុកនៅកន្លែង សហគមន៍នេសាទដើម្បី ទុកប្រគល់អោយជំនាញរដ្ឋបាលជលផល សង្កាត់បាកានចាត់ការតាមនិតិវិធី។

គួររំលឹកផងដែរថា នៅក្នុងរដូវបិទនេសាទឆ្នាំ ២០១៨នេះ ប្រជាពលរដ្ឋបានលើកឡើងថា បទល្មើស នេសាទ គឺមានការកើនឡើងដូច​ជាបទល្មើសដោយប្រើឧបករណ៍ខុសនឹងច្បាប់ជលផល បាននឹងកំពុង កើតមានពេញបឹងទន្លេសាប ​​និងតំបន់​មួយចំនួនទៀត ដូចជានៅតំបន់ដែនសមត្ថកិច្ចសង្កាត់រដ្ឋបាល ជលផលកណ្តៀង បាកាន ដែលមានលោក លឹម សុក្រឹត្យ និង លោកផេម សុខុន ជានាយសង្កាត់ នៃផ្នែករដ្ឋបាលជលផលរាំងទឹល និង ដែនសមត្ថកិច្វសង្កាត់រដ្ឋបាលជលផលកំពង់លួង នៃផ្នែក រដ្ឋបាលជលផលក្រគរ។ ប្រជាពលរដ្ឋ បានរិះគន់ថា រាល់បទល្មសដែលកើតមាន នៅក្នុងដែនសមត្ថកិច្ច នៃសង្កាត់ និងផ្នែកជំនាញ ទាំងអស់មិនសូវឃើញមន្ត្រីជំនាញ និង កម្លាំងពាក់ព័ន្ធចុះបង្រ្កាប អោយ បានលទ្ធផលជាដុំកំភួនប៉ុន្មាននោះទេ ពោលគឺយូរចុះបង្ក្រាបម្តងតែប៉ុណ្ណោះ ដោយមន្ត្រីជំនាញទាំងនោះ ធ្លាប់បានអះអាងថា រាល់ការចុះបង្ក្រាបគឺទាល់តែមានបញ្ជាពីថ្នាក់លើ៕

ដោយ ៖ ជា ប៊ុនធឿន

Facebook Comments

To Top