អន្តរជាតិ

ស្ត្រីម៉ូដែលដ៏ស្រស់ស្អាតម្នាក់ អះអាងថាប្រធានាធិបតីរុស្ស៊ី លោកពូទីន ព្យាយាមតាមសម្លាប់នាង

បរទេស: The Sun ចេញផ្សាយកាលពីថ្ងៃពុធទី១៩ ខែកញ្ញាម្សិលមិញ បានសរសេរអំពីព័ត៌មាន ដ៏គួរឲ្យចាប់អារម្មណ៍មួយ នៅប្រទេសរុស្ស៊ី ដោយតារាម៉ូដែលនាង Anna Shapiro អាយុ៣០ឆ្នាំនិងស្វាមីឈ្មោះ Alex King អាយុ៤២ ឆ្នាំបានចាប់ផ្តើមពុលភ្លាម នៅក្នុងទីក្រុង Prezzo កាលពីមិនាកន្លងមក។

នាង Anna បានរៀបរាប់ទាំងរន្ធត់ថា បានប្រទះឃើញ ប្តីរបស់នាងដេកសន្លប់ ក្រោយមកបន្តិច នៅក្នុងបន្ទប់ទឹកបុរស ហើយកំពុងបន្តស្ថិត នៅក្នុងបន្ទប់ព្យាបាលបន្ទាន់នៅឡើយ នៅឯមន្ទីរពេទ្យ ដោយមានការអះអាងថា ទំនងជាពុល ដោយសារថ្នាំកណ្តុរ។

ប្រភពដដែល បានសរសេរទៀតដែរនាង Anna បានធ្វើការអះអាងដ៏គួរឲ្យភ្ញាក់ផ្អើលថា រូបនាងនឹងប្តីរបស់នាង បានក្លាយទៅជាគោលដៅ តាមសម្លាប់ពីប្រធានាធិបតីរុស្ស៊ី លោកពូទីន ដោយសារតែជឿជាក់ថា ឪពុករបស់នាង ដែលធ្លាប់ជាមន្ត្រីជំនិត របស់ប្រធានាធិបតីរូបនេះ បានសម្រេចចិត្តផ្លាស់ទៅរស់នៅ ទីក្រុងឡុងដ៍កាលពីពេលថ្មីៗនេះ ដោយធ្លាប់ទាំងបានទទួលសារ គម្រាមសម្លាប់ជាច្រើនដង រួចមកហើយ៕

ប្រែសម្រួល: ស៊ុនលី

Facebook Comments

To Top