ព័ត៌មានជាតិ

សណ្ឋាគារសុខា នឹងចូលរួមពិព័រណ៍ អាពាហ៍ពិពាហ៍ និងមានផ្តល់ជូនតម្លៃ ពិសេស ដល់គូស្នេហ៍ មានគម្រោងរៀបមង្គលការ

ភ្នំពេញ៖សណ្ឋាគារសុខា ជាសណ្ឋាគារលំដាប់ផ្កាយប្រាំប្រណិត ផ្តល់ជូនភ្ញៀវនូវបទពិសោធន៍ នៃការស្នាក់នៅ ការទទួលទានអាហារនិងការប្រារព្ធពិធីក្នុងបរិយាកាស ដ៏មនោរម្យជាមួយនឹងសេវាកម្ម ទៅតាមតម្រូវការរបស់ភ្ញៀវ។ ជាមួយនឹងបទពិសោធន៍ជាងមួយទសវត្សរ៍ ក្នុងវិស័យបដិសណ្ឋារកិច្ច សណ្ឋាគារសុខា ផ្តល់ជូននូវទីកន្លែងដ៏ល្អបំផុត សម្រាប់ការប្រារព្ធពិធីអាពាហ៍ ពិពាហ៍របស់លោកអ្នក។

សណ្ឋាគារសុខា នឹងចូលរួមក្នុង ពិធីពិព័រណ៍អាពាហ៍ពិពាហ៍ ចំនួនពីរលើកនៅចុងខែកញ្ញានេះ ដើម្បីផ្តល់ជូននូវព័ត៌មានលម្អិតទាក់ទង នឹងសេវាកម្មរៀបចំពិធីអាពាហ៍ពិពាហ៍ ជាមួយនឹងតម្លៃដ៏ពិសេស ដែលនឹងផ្តល់ ជូនសម្រាប់គូស្នេហ៍ដែលមាន បំណងរៀបមង្គលការនៅ សណ្ឋាគារសុខា។ សូមជម្រាបជូនថា ពិធីពិព័រណ៍អាពាហ៍ពិពាហ៍ នឹងប្រព្រឹត្តឡើងនៅថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ នៅកោះពេជ្រអគារ A, B, C, D, E និង F និងថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ នៅផ្សារទំនើប អ៊ីអនជាន់ផ្ទាល់ដី។

នាឱកាសដ៏ពិសេសនេះ ភ្ញៀវចូលទស្សនាស្តង់ពិព័រណ៍ សណ្ឋាគារសុខាអាចទទួល បាននូវការប្រឹក្សា យោបល់ពីបុគ្គលិក ជំនាញរបស់សណ្ឋាគារ ពាក់ព័ន្ធនឹងសេវាកម្ម អាពាហ៍ពិពាហ៍នៅសណ្ឋាគារ និងរមណីយដ្ឋានសុខា ជាមួយនឹងតម្លៃជាកញ្ចប់ថ្មីត្រឹមតែ ២៩៨++ ដុល្លារប៉ុណ្ណោះក្នុងមួយតុ រួមបញ្ចូលទាំងសាលអាពាហ៍ពិពាហ៍ អាហារ បន្ទប់ស្នាក់នៅ កម្រាលព្រំក្រហម តុកៅអី បុគ្គលិកបម្រើសេវាកម្ម និងសេវាកម្មតុបតែង។ លើសពីនេះ ភ្ញៀវចូលរួមទស្សនាស្តង់ពិព័រណ៍សុខានឹងទទួលបាន នូវការផ្តល់ជូនពិសេស និងការចាប់ឆ្នោតផ្សង សំណាងជាច្រើនផងដែរ។

សណ្ឋាគារ និងរមណីយដ្ឋានសុខា មានបទពិសោធន៍ខ្ពស់ ក្នុងការផ្តល់នូវការរៀបចំពិធីអាពាហ៍ពិពាហ៍ ជូនដល់អតិថិជន ជាមួយនឹង សាលប្រណិតធំទូលាយ អមដោយការតុបតែង ដ៏ស្រស់ស្អាត អាហារដ៏មានឱជារស អនាម័យ និងស្តង់ដាខ្ពស់ ប្រកបដោយវិជ្ជាជីវៈ។ សណ្ឋាគារ និងរមណីយដ្ឋានសុខា គឺជាដៃគូដ៏ប្រសើរបំផុត សម្រាប់ការរៀប អាពាហ៍ពិពាហ៍ របស់លោកអ្នក។

សម្រាប់ការព័ត៌មានបន្ថែម សូមទំនាក់ទំនង ទូរស័ព្ទលេខ ០៨៨ ២៦ ៣៦ ៣៣១ និង ០៨៨ ២៦ ៣៦ ៣៩០៕

Facebook Comments

To Top