អន្តរជាតិ

លោក អាបេ ជាប់ឆ្នោត ជាមេបក្សដដែល និងបន្តជាតំណែង ជានាយករដ្ឋមន្ត្រីជប៉ុន

តូក្យូ៖ សារព័ត៌មាន AP បានចុះផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះថា  លោក ស៊ិនហ្ស៊ូ អាបេ (Shinzo Abe) នាយករដ្ឋមន្ត្រីជប៉ុន ត្រូវបានគេបោះឆ្នោតឡើងវិញធ្វើ ជាប្រធាន គណបក្សកាន់ អំណាចរបស់គាត់ គឺបក្សសេរីភាពប្រជាធិបតេយ្យ ដោយឈ្នះភ្លូកទឹកភ្លូកដីនៅថ្ងៃព្រហស្បតិ៍នេះ ដែលនាំឲ្យរូបលោកនៅ តែបន្តកាន់អំណាចក្នុងរយៈពេលលើសពី៣ឆ្នាំទៀត ។

លោក អាបេ បានយកឈ្នះលើគូប្រជែងរបស់គាត់តែម្នាក់គត់ គឺលោក Shigeru Ishiba  អតីតរដ្ឋមន្ត្រី ក្រសួសួងការពារជាតិ ។ លោក អាបេ ឈ្នះ៥៥៣សំឡេង ឬស្មើនឹង៧០ភាគរយនៃការបោះឆ្នោត ៨០៧សំឡេង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top