អន្តរជាតិ

ប៉ាគីស្ថានអញ្ជើញអារ៉ាប៊ីសាអូឌីត ឲ្យចូលរួមគម្រោង ក្រវ៉ាត់ផ្លូវរបស់ចិន

បរទេស៖ទីក្រុងអ៊ីស្លាម៉ាបាដ តាមសេចក្តីរាយការណ៍ បានអញ្ជើញអារ៉ាប៊ីសាអូឌីត ឲ្យធ្វើជាដៃគូទី៣ ក្នុងច្រករបៀងក្រវ៉ាត់ផ្លូវ នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំ នៅក្នុងប្រទេសប៉ាគីស្ថាន ដែលផ្តល់ផ្គត់ផ្គង់ថវិកាដោយទីក្រុងប៉េកាំង។

រដ្ឋមន្ត្រីព័ត៌មានប៉ាគីស្ថាន លោក Fawad Chaudhry បានមានប្រសាសន៍យ៉ាងដូច្នេះថា “ប្រទេសអារ៉ាប៊ីសាអូឌីត គឺជាប្រទេសទីមួយ ដែលយើងបានអញ្ជើញប្រទេសដៃគូទី៣ នៅក្នុងគម្រោងច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាននេះ”។

គួរបញ្ជាក់ថា ការប្រកាសបែបនេះ គឺធ្វើឡើង នៅពេលវិលត្រឡប់មកវិញ ពីការធ្វើដំណើរនៅអារ៉ាប៊ីសាអូឌីតរយៈពេល២ថ្ងៃរបស់លោក Imran Khan នាយករដ្ឋមន្ត្រីប៉ាគីស្ថានថ្មី ដែលត្រូវគេរំពឹងទុកថា នឹងជំរុញឲ្យមានជំនួយហិរញ្ញវត្ថុ ពីអារ៉ាប៊ីសាអូឌីត ដើម្បីជួយប៉ាគីស្ថានដោះស្រាយ វិបត្តិរូបិយប័ណ្ណកំពុងកើតមាន៕  ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top