កីឡា

ទីបំផុត Bernd Leno អាចបង្ហាញខ្លួន ជាលើកដំបូង ឲ្យកាំភ្លើងធំ Arsenal

The Mirror នៃចក្រភពអង់គ្លេស ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកញ្ញានេះ បានឲ្យដឹងថា កីឡាករអ្នកចាំទី តម្លៃខ្លួន២២,៥លានផោន ដែលត្រូវបានកាំភ្លើងធំ កាលពីរដូវក្តៅនោះ ត្រូវបានអ្នកគាំទ្រ រងចាំមើលអស់រយៈពេល ជាយូរមកហើយ ។

ទីបំផុតកីឡាករ Bernd Leno នឹងត្រូវមានឈ្មោះជំនួស អ្នកចាំទីដៃទី Petr Cech នៅក្នុងកម្មវិធីប្រជែង ពានរង្វាន់ Europa League ក្រោមការដឹកនាំ របស់លោក Unai Emry ក្រោយការផ្លាស់មកពីក្លឹប Bayer Leverkusen ក្នុងតម្លៃខ្លួន ២២,៥លានផោន ។

Leno វ័យ២៦ឆ្នាំ នឹងបង្ហាញខ្លួនជាលើកដំបូង ក្នុងការប្រកួតពានរង្វាន់ធំបំផុតទី២ របស់អ៊ឺរ៉ុប ទល់ជាមួយនឹងក្រុម មកពីអ៊ុយក្រែន Vorskla Poltava នៅព្រលឹមថ្ងៃសុក្រស្អែកនេះ ៕

ដោយ៖ ស៊ុនលី

Facebook Comments

To Top