ព័ត៌មានជាតិ

ឃាត់បុរស២នាក់ កំពុងឈរ លក់គ្រឿងញៀន​

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចាក់អង្រែលើ ឆ្មក់ចុះបង្រ្កាបជនសង្ស័យចំនួន២នាក់ ​ខណៈ កំពុងឈរលក់ថ្នាំញៀន និងដកហូតថ្នាំ​ចំនួន១១កញ្ចប់​តូច នៅវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២០ ខែ កញ្ញា ឆ្នាំ២០១៨ ចំណុចវាលខ្សាច់ ផ្លូវ​៦០ម៉ែត្រ ក្រុមទី៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

លោក អ៊ុ រតនា នាយនគរបាលរដ្ឋបាលចាក់អង្រែលើ ខណ្ឌមានជ័យ បានប្រាប់ថា ឃាត់ជនសង្ស័យ ទី១មានឈ្មោះ មឿន មិនា ហៅ ចិត្រ ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ​ មិនពិតប្រាកដ ​ទីលំនៅផ្ទះជួល ផ្លូវ៦០ម៉ែត្រ  ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ និងទី២ឈ្មោះ ទេព កុសល ហៅ ញ៉ាញ់ ភេទប្រុស  អាយុ ៣០ឆ្នាំ  មុខរបរ និងទីលំនៅ មិនពិតប្រាកដ វត្ថុតាងដកហូតបានរួមមាន ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន)​ ចំនួន ១១កញ្ចប់ថង់តូច  និង ទូរស័ព្ទដៃចាស់ចំនួន ០២គ្រឿង ដោយកម្លាំងនគរបាលប៉ុស្តិ៍ទទួល បទបញ្ជាពីលោក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យ ចុះបង្រ្កាបជាបន្ទាន់ក្រោយពីសើបអង្កេតឃើញមានជនសង្ស័យ ជួញ ដូរគ្រឿងលក់នៅលើផ្លូវ៦០ម៉ែត្រ ក្រោយមកក៏ដឹងនាំកម្លាំងប៉ុស្តិ៍ចុះភ្លាមឃាត់ បានជនសង្ស័យ២នាក់ ខាងលើរួមនិងវត្ថុតាង ។

បច្ចុប្បន្ន​​ជន​សង្ស័យឈ្មោះ មឿន មិនា ហៅ ចិត្រ  និង ឈ្មោះ ទេព កុសល  ហៅ ញ៉ាញ់  ឃាត់​ខ្លួន ពីបទជួញដូរនូវសារធាតុញៀនខុសច្បាប់ ហើយបញ្ជូលទៅ​អធិការដ្ឋាននគរ​បាល​ខណ្ឌមានជ័យ ដើម្បី​កសាង​​សំណុំ​រឿងចាត់តាមនីតិវិធី ៕

ដោយ៖ប៉ិច នរៈ

Facebook Comments

To Top