អន្តរជាតិ

គ្រោះបាក់ដី កើតឡើងជាថ្មី នៅហ្វីលីពីន សម្លាប់មនុស្ស តិចបំផុត៤នាក់

ម៉ានីល៖ សារព័ត៌មាន AP បានចុះផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះថា ក្រុមមន្ត្រីបាន និយាយថា គ្រោះបាក់ដីដ៏ខ្លាំងបានគ្របដណ្តប់ មកលើផ្ទះជាច្រើ់នខ្នង នៅលើភូមិចំនួន២ កន្លែង់ នៅភាគកណ្តាលហ្វីលីពីន នៅក្នុងតំបន់ភ្នំ នៅថ្ងៃព្រហស្បតិ៍នេះ ដោយបានសម្លាប់ មនុស្ស តិចបំផុត៤នាក់ និងបានបញ្ជូនក្រុមជួយសង្គ្រោះដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត ក្រោយពីមានអ្នកខ្លះបានផ្ញើរសារតាមទូរស័ព្ទដែលដាក់ថា ឲ្យជួយសង្គ្រោះពួកគេ ។

ដុំថ្មបានបាក់ធ្លាក់ចុះមកលើផ្ទះនៅជនបទប្រមាណ៣០ខ្នង នៅក្រុង Naga  ក្នុងខេត្ត Cebu លោក Roderick Gonzales មេប៉ូលិសនៅក្នុងនេះបានបញ្ជាក់ប្រាប់ដល់សារព័ត៌មាន AP តាមទូរស័ព្ទយ៉ាងដូច្នេះ ខណៈដែលគាត់បានជួយ និងស្ថិតនៅជាមួយក្រុមកំពុងរុករក និងជួយសង្គ្រោះ ។

មនុស្សចំនួន៧នាក់បានរងរបួស ត្រូវបានជួយសង្គ្រោះចេញពីគំនរដីដ៏ធំ និងកំទេចទីផ្ទះដែល បាក់បែក ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

 

Facebook Comments

To Top