កីឡា

អ្នកប្រដាល់ក្បាច់ប្រដាល់ចម្រុះ “MMA” Kid Yamamoto បានស្លាប់ នៅអាយុ៤១ឆ្នាំ ដោយសារមហារីក

តូក្យូ៖ពិភពសិល្បៈក្បាច់គុនចម្រុះបាននាំគ្នា កាន់ទុក្ខចំពោះការបាត់បង់អ្នកចម្បាំងជប៉ុន ដ៏ពេញនិយមលោក Norifumi “Kid” Yamamoto ដែលបានស្លាប់ នៅក្នុងអាយុ៤១ឆ្នាំ ដោយសារមហារីក យោងតាមការ ចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេរ។

ការប្រកួតភាគច្រើនក្នុងប្រភេទទម្ងន់ ស្រាលរបស់ Yamamoto ទទួលបានជ័យលាភីចំនួន ១៨ លើកចាញ់៦ដង អំឡុងពេល១៤ ឆ្នាំនៃអាជីពរួមទាំងជើងឯកក្នុងការប្រកួត Ultimate Fighting Championship និង Japan-based K-1 promotion។ កូនប្រុសពៅរបស់ គ្រួសារចំបាប់ដ៏ល្បីល្បាញមួយលោក Yamamoto ទទួលបានប្រជាប្រិយភាពយ៉ាង ខ្លាំងនៅក្នុងប្រទេស កំណើតរបស់លោកក្នុងកម្រិតខ្ពស់នៃអាជីព ប្រកួតក្បាច់ប្រដាល់ចម្រុះរបស់លោក។

ឪពុករបស់លោក Ikuei ជាម្ចាស់មេដាយកីឡាចំបាប់ សម្រាប់ប្រទេសជប៉ុននៅព្រឹត្តិការណ៍អូឡាំពិក ទីក្រុងមុយនិក ឆ្នាំ ១៩៧២ ខណៈប្អូនស្រីរបស់លោក ឈ្មោះ Seiko គឺជាជើងឯកពិភពលោក៤ដង បងស្រីរបស់លោក Miyu បានឈ្នះពានរង្វាន់ ពិភពលោកចំនួន៣។

ក្នុងឆ្នាំ២០១៧ Yamamoto បានចូលនិវត្តន៍ពី MMA ក្នុងការដេញដោលសម្រាប់ ប្រទេសជប៉ុននៅ កីឡាអូឡាំពិក ទីក្រុងប៉េកាំងឆ្នាំ២០០៨ ប៉ុន្តែការព្យាយាមរបស់លោកដើម្បីធ្វើ ឲ្យក្រុមនេះបានបញ្ចប់បន្ទាប់ពីលោក បានរងរបួសស្មាក្នុងអំឡុងពេលការប្រកួតជម្រុះ៕ ដោយ៖លី ភីលីព

Facebook Comments

To Top