Uncategorized

សម្តេចតេជោ ៖ អាមេរិក គេវាយខ្នោះ តំណាងរាស្រ្ត ត្រូវច្បាប់ ខ្មែរវាយខ្នោះ តំណាងរាស្រ្តខុសច្បាប់

ភ្នំពេញ៖ថ្លែងក្នុងន័យឌឺដងទៅកាន់អ្នកវិភាគមួយចំនួន ក៏ដូចជាថ្នាក់ដឹកនាំអាមេរិក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា នៅអាមេរិកវាយខ្នោះតំណាងរាស្រ្តត្រូវច្បាប់ ប៉ុន្តែ នៅខ្មែរវាយខ្នោះតំណាងរាស្រ្ត ដែលបានប្រព្រឹត្តបទល្មើសជាក់ស្តែង បែរជាខុសច្បាប់ទៅវិញ។

ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ បានថ្លែងថា កាល ពីប៉ុន្មានខែមុន នៅពេលតំណាងរាស្រ្តបានតវ៉ាបិទផ្លូវរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ប៉ូលីសបានចាប់វាយខ្នោះតំណាងរាស្រ្ត ដោយអត់មានការនិយាយពីអភ័យឯកសិទ្ធិ ព្រោះបានមកបិទ ផ្លូវខុសច្បាប់។

សម្តេចបន្តថា “ដល់ពេលចេះ នៅអាមេរិកគេវាយខ្នោះតំណាងរាស្រ្តត្រូវច្បាប់តើ ដល់ខ្មែរវាយខ្នោះ តំណាងរាស្រ្តលើបទល្មើសជាក់ស្តែងខុសច្បាប់តើ”៕

Facebook Comments

To Top