នយោបាយ

សម្ដេចតេជោថា គ្មានឡើយការបោះឆ្នោតឡើងវិញ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថាគ្មានឡើយ ការបោះឆ្នោតឡើងវិញ គឺមានតែការបោះឆ្នោត ឃុំ-សង្កាត់ នៅឆ្នាំ២០២២ និង ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នៅឆ្នាំ២០២៣ នាពេលខាងមុខ ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីសរុបប្រមាណ ២៧,៤៤៤នាក់ មកពីរោងចក្រ សហគ្រាសចំនួន២៤ នៅក្នុងខេត្តកំពង់ស្ពឺ។

សម្ដេចបានបញ្ជាក់ថា” ការបោះឆ្នោតឃុំ-សង្កាត់ នៅឆ្នាំ២០២២ និង ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅឆ្នាំ២០២៣ នាពេលខាងមុខ”។
សម្ដេចបន្តថា សូមកុំរងចាំខ្មោចដែលស្លាប់ហើយនោះ រស់ឡើងវិញអោយសោះ ៕ ដោយ៖ បាន ធារ៉ូ

Facebook Comments

To Top