ព័ត៌មានជាតិ

សមាជិករដ្ឋសភា ៧៧រូប អនុម័តផ្តល់ សុពលភាព សមាជិកថ្មី៣៨រូប

ភ្នំពេញ ៖ ក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៦ ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ដែលមានសមាជិក សមាជិការចូល រួមចំនួន៧៧រូប បានអនុម័តផ្តល់ សុពលភាពសមាជិក សមាជិការថ្មី នៃរដ្ឋសភាជាប់ឆ្នោត ចំនួន ៣៨រូប ជាផ្លូវការ។

ការដាក់សមាជិកថ្មី នៃរដ្ឋសភានាពេលនេះ ដើម្បីជំនួសឲ្យសមាជិក រដ្ឋសភា ដែលបានជាប់ ឆ្នោត កាលពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលបានចាកចេញពីរដ្ឋសភា ទៅធ្វើជាសមាជិករាជរដ្ឋាភិបាល និងជារដ្ឋលេខាធិការ នៅតាមក្រសួងស្ថាប័នមួយ ចំនួនសរុបចំនួន៣៨រូប។

Facebook Comments

To Top