ព័ត៌មានជាតិ

រដ្ឋមន្រ្ដីក្រសួងព័ត៌មាន លើកទឹកចិត្ដ ដល់សិស្ស និស្សិតពង្រឹងការ ផលិតភាពយន្ដ អប់រំខ្លីៗឱ្យកាន់តែ មានគុណភាព បន្ថែមទៀត

ភ្នំពេញ៖ លោក​ ខៀវ​ កាញារីទ្ធរដ្ឋមន្រ្ដីក្រសួង ព័ត៌មានបានជំរុញលើកទឹកចិត្ដដល់ក្រុមសិស្ស និស្សិតកម្ពុជា ពង្រឹងការផលិតភាពយន្ត គំនូរជីវចលឌីជីថល ដែលមានលក្ខណៈភាព យន្តអប់រំខ្លីៗឱ្យកាន់តែមានគុណភាព ល្អនិងមានការច្នៃប្រឌិត ខ្ពស់ដើម្បីចូលរួមអប់រំផ្សព្វផ្សាយដល់ ប្រជាពលរដ្ឋទូទៅ ឱ្យបានកាន់តែទូលំទូលាយ ថែមទៀត។ នេះបើយោងតាមAKP ។

ក្នុងកម្មវិធីប្រកួតប្រជែង គំនូរជីវចលឌីជីថលលើកទី៥ នៅកម្ពុជា ឆ្នាំ២០១៨ នៅថ្ងៃ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា “ក្រសួងបានឱ្យតម្លៃ ទៅលើ ភាពយន្ដគំនូរជីវចលនេះណាស់ ពីព្រោះបើយើងចេះផលិតបានល្ អអាចធ្វើបានយ៉ាងខ្លីៗ នឹងធ្វើឱ្យរូបភាព បង្ហាញនូវការទាក់ទាញ”។

លោក បញ្ជាក់ថា ក្រសួងព័ត៌មានលើកទឹក​ដល់ សិស្ស និស្សិត ក្នុងការចូលរួមប្រកួតកីឡាគំនូរជីវចលនេះ ដែលធ្វើជារៀងរាល់ឆ្នាំ ដើម្បីបង្ហាញ អំពីស្នាដៃ និងការខិតខំប្រឹងប្រែងផលិត ការច្នៃប្រឌិតខ្ពស់របស់ក្មួយៗជាសិស្ស និស្សិត ធ្វើ ការចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ ដើម្បីឱ្យសាធារណជន ងាយយល់ និងអាចងាយស្រួល មើលឃើញរូបភាពក្នុងការអប់រំ និងសេចក្ដីណែនាំផ្សេងៗ។

លោករដ្ឋមន្រ្ដីបានបន្ដថា ក្រសួងព័ត៌មាន នឹងផ្ដល់ជាកញ្ចប់ថវិកា សម្រាប់សិស្ស និស្សិត ដែលមានគម្រោង ឬលើកជាសំណើចង់ផលិតភាពយន្ ដលើប្រធានបទណា មួយដែល គិតថាល្អ និងចូលរួមចំណែកជួយអប់រំ ព្រមទាំងលើកកម្ពស់ការយល់ដឹងដល់សង្គមទាក់ទង នឹងបញ្ហាបរិស្ថាន បញ្ហាចរាចរណ៍ ឬបញ្ហាគ្រឿងញៀនជាដើម ដើម្បីបញ្ជ្រាបការយល់ដឹង របស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយថែមទៀត។
លោកក៏បានកោតសរសើរចំពោះក្មួយៗជាសិស្ស និស្សិត មកពីតាមសាលា ផ្សេងៗដែលមានគំនិតច្នៃប្រឌិតនិងខិតខំស្វែងរកគំនិតល្អៗក្នុងការបង្កើតជាភាពយន្ដរបស់ ខ្លួន ទាំងរូបភាព និងសំឡេង ក្នុងន័យចូលរួមអប់រំទាំងច្បាប់ចរាចរណ៍ និងបញ្ហាគ្រឿងញៀន នៅក្នុងសង្គមឱ្យបានកាន់តែល្អប្រសើរថែមទៀត។

លោកបានលើកឡើងទៀតថា ការបង្កើតជាភាពយន្ដអប់រំ តាមរយៈគំនូរជីវចលនេះ គឺធ្វើឱ្យកុមារក៏ដូចជាមនុស្សទូទៅមានការចាប់អារម្មណ៍ខ្លាំងណាស់ក្នុងការតាមដានមើល តាមកញ្ចក់ទូរទស្សន៍ចំពោះភាពយន្ដខ្លីៗនេះ។ ទន្ទឹមនេះ ក្រសួងនឹងបន្ដបើកវគ្គបណ្ដុះ បណ្ដាលលើការផលិតភាពយន្ដគំនូរជីវចលឌីជីថលនេះ ដើម្បីឱ្យសិស្ស និស្សិតបានយល់ដឹង​កាន់តែច្បាស់ និងកាន់តែមានគុណភាពល្អ នាពេលប្រកួតលើកក្រោយៗបន្ដបន្ទាប់​ទៀត។

លោកបានអះអាងថា តាមរយៈការផលិតនូវខ្សែភាពយន្ដអប់រំខ្លីៗនេះ នឹងធ្វើឱ្យ​សាធារណជនទូទៅ មានគំនិតក្នុងការគិត និងចូលរួមកែលម្អបញ្ហានៅក្នុងសង្គម ជាពិសេស ការ​ផលិតភាពយន្ដគំនូរជីវចលនេះ នឹងជួយបង្កើននូវគុណភាព ការច្នៃប្រឌិតខ្ពស់ រួមនឹង បច្ចេកទេសក៏កាន់តែខ្ពស់ ខណៈពេលមានថវិកាគ្រប់គ្រាន់សម្រាប់បង្កើតជាភាពយន្ដ អប់រំខ្លីៗ នេះផងដែរ៕

Facebook Comments

To Top