នយោបាយ

ប្រមុខរាជរដ្ឋាភិបាល រំពឹងថា ចប់អាណត្តិទី៦នេះ ប្រាក់ចំណូល ប្រជាជននឹង កើនជាង២ ពាន់ដុល្លារក្នុងម្នាក់

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្ដែងក្ដីរំពឹងថា នៅដំណាច់ អាណត្តិទី៦ នៃរាជរដ្ឋាភិបាលថ្មីនេះ ប្រជាជនកម្ពុជា នឹងមានប្រាក់ចំណូល ជាង២ពាន់ ដុល្លារក្នុងម្នាក់ ខណៈបច្ចុប្បន្នមាន ត្រឹមតែជាង ១ពាន់ដុល្លាក្នុងម្នាក់។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងឱកាសបន្តអញ្ជើញ ចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីសរុបប្រមាណ ២៧,៤៤៤នាក់ មកពីរោងចក្រ សហគ្រាសចំនួន២៤ នៅក្នុងខេត្តកំពង់ស្ពឺ។

សម្ដេចបានថ្លែងបញ្ជាក់ថា “ក្នុងដំណាក់កាល ដែលយើងបន្តការខិតខំ ពីអាណត្តិមួយ ទៅកាន់ អាណត្តិមួយពីឆ្នាំមួយ ទៅកាន់ឆ្នាំមួយត្រូវធ្វើយ៉ាងណា ជំរុញសេដ្ឋកិច្ចរបស់យើង ឲ្យមាន កំណើនខ្ពស់ ដែលខ្ញុំសង្ឃឹមថាចប់អាណត្តិទី៦នេះ ប្រាក់ចំណូលរបស់ប្រជាជនកម្ពុជា នឹងកើន ឡើងជាង២ពាន់ដុល្លារក្នុងម្នាក់ ដែលសព្វថ្ងៃនេះយើងកំពុងស្ថិត នៅក្នុងប្រាក់ចំណូល ជាង១៦០០ដុល្លារក្នុងម្នាក់”៕

ដោយ ៖ បាន ធារ៉ូ

Facebook Comments

To Top