អន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង បានថ្លែងថា កូរ៉េខាងជើង យល់ព្រមរុះរើ ទីតាំងម៉ីស៊ីល ដោយអនុញ្ញត ឲ្យអន្តរជាតិ ត្រួតពិនិត្យ

ព្យុងយ៉ាង៖ កិច្ចប្រជុំកំពូលចុងក្រោយរវាងលោក ម៉ូន ជេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង និងលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានដល់ពេលត្រូវបញ្ចប់ ហើយនៅព្រឹកថ្ងៃ ពុធនេះ ។ សារព័ត៌មាន AP បានចុះផ្សាយនៅមុននេះបន្តិច ។

លោក ម៉ូន ជេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង បានថ្លែងថា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េ ខាងជើង បានយល់ព្រមដើម្បីរុះរើជាអចិន្ត្រៃយ៏ ទៅលើទីតាំងផ្ទុកម៉ាស៊ីន បាញ់មីស៊ីល និងកន្លែងបាញ់បង្ហោះ ដោយអនុញ្ញតឲ្យក្រុមអ្នកជំនាញការអន្តរជាតិចុះត្រួតពិនិត្យ ដែល នេះជាអ្វីដែលគាត់បានបរិយាយអំពីជំហានឆ្ពោះទៅមុខយ៉ាងពិសេស ក្នុងការលុបបំបាត់ អាវុធនុយក្លេអ៊ែរ ។

លោក ម៉ូន ក៏បានថ្លែងនៅថ្ងៃពុធនេះថា កូរ៉េខាងជើង បានឯកភាពដើម្បីបង្កើន ជំហានតទៅ ទៀត់ ដូចជា ការរុះរើជាអចិន្ត្រៃយ៏ទៅលើទីតាំង ដ៏ស្មុគស្មាញនុយក្លេអ៊ែរ សំខាន់របស់ខ្លួន បើសិនណាជាសហរដ្ឋអាមេរិកវាយតម្លៃ មិនប្រែប្រួលទេនោះ  ។

លោក ម៉ូន និងលោក គីម បានថ្លែងនៅឯសន្និសីទសារព័ត៌មានមួយ ក្រោយពីពិធីចុះ ហត្ថលេខា រួមគ្នានៅក្នុងសសេក្តីថ្លែងការណ៍រួម បន្ទាប់ពីកិច្ចប្រជុំនៅជុំទី២ របស់ពួកគេនៃ កិច្ចប្រជុំកំពូល នៅក្រុងព្យុងយ៉ាង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

 

Facebook Comments

To Top