ព័ត៌មានជាតិ

បង្ហាញមុខ​ និងបញ្ជូនជនសង្ស័យ ​ជួញដូរ​គ្រឿងញៀន​ ដ៏​សកម្ម​៥​នាក់​ និងថ្នាំញៀនជាង២គីឡូក្រាម ទៅតុលាការ

ភ្នំពេញ​ ៖​ កម្លាំង​នគរបាល​ ខេត្តបន្ទាយមានជ័យ​ បាន​បង្ហាញមុខ​ជន សង្ស័យ​ជា​មេខ្លោង​២នាក់ និង​បក្ខពួក​ចំនួន​៣​នាក់​ (​សរុប​ចំនួន​៥​នាក់​ ស្រី​២​នាក់​)​ នៅ​​ថ្ងៃ​ទី​១៩​ ខែកញ្ញា​ ឆ្នាំ​២០១៨​ បន្ទាប់​ពី​ធ្វើការ​ស្រាវជ្រាវ​ អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​ ឈាន​ដល់​ការ​បង្ក្រាប​ និង​ចាប់​ឃាត់ខ្លួន​ រួម​ទាំង​ដកហូត​វត្ថុ​តាង​ គ្រឿងញៀន​ ជាង​២​គី​ឡូ​ក្រាម​ កាំភ្លើង​ម៉ា​កឡុក​៣​ដើម​ កាំភ្លើង​ខ្យល់​១​ដើម​និង​រថយន្ត​ ២​គ្រឿង​។​នេះបើយោងតាមអគ្គស្នងការនគរបាលជាតិ។

​ក្រោម​ការ​ដឹកនាំ​កម្លាំង បញ្ជា​ផ្ទាល់​ដោយ​លោក​ ឧត្តមសេនីយ៍ទោ​ អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្តបន្ទាយ មានជ័យ​ និង​មានការ​ដឹកនាំ​សម្របសម្រួល ​ដោយ​ លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ព្រះរាជអាជ្ញា​អម​សាលា ដំបូង​ ខេត្តបន្ទាយមានជ័យ​ បាន​ចេញ​ប្រត្តិបត្តិការ​ក្នុង​ការ​ បង្ក្រាប​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​នេះ​ បន្ទាប់​ពី​ធ្វើការ​បង្ក្រាប​បក្ខពួក​គេ​៣​នាក់​ ស្រី​ម្នាក់​ នៅ​ក្នុងភូមិ​សាស្ត្រ​ ក្រុង​សិរី​សោភ័ណ​ និង​បន្ត​ឈាន​ទៅ​បង្ក្រាប​ផ្ទះ​ជួល​ជនសង្ស័យ​ នៅ​ក្នុង​សៀមរាប​ខេត្ត​ និង​រក​ឃើញ​គ្រឿងញៀន​ លាក់​ទុក​ក្នុង​បន្ទប់​ជាង​២​គីឡូក្រាម ​នោះ​ រួម​ទាំង​ឧបករណ៍​ជក់​ វេច​ខ្ចប់​មួយ​ចំនួន​ទៀត​។​
លោក​ឧត្តមសេនីយ៍ត្រី​ ចាប​ សុ​ផា​ប្ញ​ទ្ធិ​ ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​ ប្រាប់​ឱ្យ​ដឹង​ថា​កម្លាំង​នគរបាល​បង្ក្រាប​ជនសង្ស័យ​គ្រឿងញៀន​ទាំង​៥​នាក់​ជា​បក្ខពួក​ និង​ជា​មេខ្លោង​គ្រឿងញៀន​ធំ​បាន​សម្រេច​នៅ​ពេល​នេះ​ ក្រោយ​ពី​កម្លាំង​នគរបាល​បាន​ស្រាវជ្រាវ​ស៊ើបអង្កេត​រយៈពេល​១​ខែ​មក​ហើយ​ ដោយ​កម្លាំង​សមត្ថកិច្ច​បាន​ប្រើប្រាស់​នូវ​វិធានការ​សម្ងាត់​ តាម​រយៈ​មុខសញ្ញា​ជនសង្ស័យ​គ្រឿងញៀន​ដែល​បាន​បង្ក្រាប​ចំនួន​៣​នាក់​ រួច​មក​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​ ។​

លោកស្នងការ​រង​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ ជនសង្ស័យ​ពាក់ព័ន្ធករណីគ្រឿង​ញៀ​ង​ទាំងនេះ​ជា​មុខសញ្ញា​ជួញដូរ​លក់​ចែកចាយ​គ្រឿងញៀន​ចំនួន​៣​ខេត្ត​ គឺ​ខេត្តបន្ទាយមានជ័យ​ សៀមរាប​ និង​ខេត្តបាត់ដំបង​ ។​ ការ​ បង្ក្រាប​សមត្ថកិច្ច​ដកហូត​បាន​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ wy​ ៨៧៦៤​គ្រាប់​ស្មើ​ទម្ងន់​ ៧៩៩,៩៤​ក្រាម​,​ ថ្នាំ​ញៀន​ម​តំ​ហ្វេ​តា​មីន​ទឹកកក​ទម្ងន់​១៩៩៥,០១​ក្រាម​,​ ថ្នាំ​ញៀន​កេ​តា​ មីន​៨,៥១​ក្រាម​ ថ្នាំ​គ្រាប់​អ៊ិ​ច​ស្រា្ត​ស៊ី​ទម្ងន់​២,៩៦​ក្រាម​,​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​៤​គ្រឿង​,​ អាវុធ​ខ្លី​៤​ដើម​ ក្នុង​នោះ​អាវុធ​ខ្យល់​១​ដើម​,​រថយន្ត​ចំនួន​២​គ្រឿង​ ។​

ជាមួយ​គ្នា​នោះ​ដែរ​ លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ប្រាប់​ឱ្យ​ដឹង​ថា​ អង្គភាព​អយ្យការ​អម​សាលាដំបូង​ ខេត្តបន្ទាយមានជ័យ​បាន​ ប្តេជ្ញា​ខ្ពស់​ជាមួយ​ និង​សមត្ថកិច្ច​ពាក់​ដើម្បី​ប​បង្ក្រាប​គ្រឿង​ញៀ​ឱ្យ​មាន​ប្រសិទ្ធភាព​ កាត់​បន្ថយ​ និង​លុប​បំបាត់​គ្រឿងញៀន​ក្នុង​ទឹកដី​ខេត្តបន្ទាយមានជ័យ​ ព្រោះ​គ្រឿងញៀន​បាន​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សង្គម​ ជា​ពិសេស​អ្នក​ប្រើប្រាស់​គ្រឿងញៀន​អាច​ឈាន​ដល់​ទៅ​ធ្វើ​សកម្មភាព​ ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​ ពិសេស​ដូច​ជា​ចោរ​ លួច​ ឆក់​ប្លន់​ អំពើ​ហិង្សា​បង្ក​ឱ្យ​ប៉ះពាល់​សន្តិសុខ​សង្គម​។​

សូម​បញ្ជាក់​ថា​ជនសង្ស័យ​គ្រឿងញៀន​ និង​វត្ថុ​តាង​នៅ​រសៀល​ថ្ងៃ​ទី​១៩​ ខែកញ្ញា​ ឆ្នាំ​២០១៨​ កសាង​សំណុំរឿង​ចាប់​បញ្ជូន​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕

Facebook Comments

To Top