អន្តរជាតិ

ចិន ក្តៅស្លឹកត្រចៀក ជាមួយស៊ុយអែត ដោយសាររឿងចាប់ បោះពលរដ្ឋខ្លួន៣នាក់ ចេញពីសណ្ឋាគារ

បរទេស ៖ ប្រទេសស៊ុយអែត និងប្រទេសចិន កំពុងមានភាពល្អក់កករផ្នែកការទូតជាមួយគ្នា បន្ទាប់ពី ភ្ញៀវទេសចរជនជាតិចិន ០៣នាក់ ត្រូវបានគេចាប់បោះចេញពីសណ្ឋាគារមួយនៅរដ្ឋធានី Stockholm ក្នុងករណីមានជម្លោះជុំវិញពេលវេលានៃការកក់សណ្ឋាគារ (មកមុនថ្ងៃកំណត់)។

យោងតាមសារព័ត៌មាន Independent ចេញផ្សាយកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា វីដេអូបង្ហាញពីអ្វីដែលចិនបានពណ៌នាថា ជា “ការធ្វើបាបយ៉ាងឃោរឃៅ” ទៅលើបុរសម្នាក់ និងឪពុក ម្ដាយវ័យចាស់ ពីសំណាក់ស់ប៉ូលីសស៊ុយអ៊ែត ដែលត្រូវបានគេមើលឃើញជាង ១០០លាននាក់នៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបង្កឱ្យមានការជជែកវែកញែកយ៉ាងក្តៅគគុក នៅក្នុងប្លុកភាសាចិន។

ឧបទ្ទវហេតុនេះបានចាប់ផ្តើមដោយគ្មានចេតនាគ្រប់គ្រាន់ ដោយកាលពីថ្ងៃទី២ ខែកញ្ញា នៅពេលដែល ក្រុមគ្រួសារមួយបានបញ្ជាក់ថា ឈ្មោះ Zengs បានមកដល់សណ្ឋាគារមួយឈ្មោះ Generator Hostel ក្នុងទីក្រុង Stockholm  នៅពេលយប់ ពោលគឺមកមុនពេលមួយយប់ តាមអ្វីដែលពួកគេបានកក់ទុក។

Zengs ត្រូវបានគេរាយការណ៍ថា បានស្នើសុំឱ្យរង់ចាំមួយយប់នៅលើសាទ្បុង នៅក្នុងបន្ទប់រង់ចាំរបស់ សណ្ឋាគារ ប៉ុន្តែត្រូវបានខាងសណ្ឋាគារបដិសេធ និងស្នើឲ្យពួកគេចាកចេញ។ នៅពេលនោះ ពួកគេ បានជំទាស់ ហើយបុគ្គលិកសណ្ឋាគារ បានទូរស័ព្ទហៅប៉ូលីស។ នៅក្នុងវីដេអូនៃឧបទ្ទវហេតុនេះ បាន បង្ហាញថា លោក Zeng ត្រូវបានចាប់ក្រៀកដោយមន្ត្រីពីរនាក់ ហើយគាត់បានស្រែកជាភាសាអង់គ្លេស ថា “នេះគឺជាការសម្លាប់ នេះគឺជាការសម្លាប់” ។

ប្រតិកម្មលើបណ្តាញសង្គមត្រូវបានបែងចែក រវាងអ្នកដែលសាកសួរពីការដោះស្រាយរបស់ប៉ូលីស ស៊ុយអែតអំពីស្ថានភាព និងអ្នកដែលរិះគន់ឥរិយាបថរបស់ក្រុមគ្រួសារជនជាតិចិន៣នាក់នោះ។ នៅចំណុចមួយក្នុងវីដេអូដែលថតដោយអ្នកដំណើរដែលនៅជិតនោះ គឺអ្នកទាំងបីកំពុងដេកនៅលើ ចិញ្ចើមផ្លូវ ដែលអំពាវនាវឱ្យ “ជួយ” ខណៈមន្ត្រីប៉ូលីសឈរនៅជុំវិញសម្លឹងមើលដោយស្មារតីភាំង។

ទោះជាយ៉ាងណាក៏ដោយរដ្ឋាភិបាលចិន កំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហានេះ។ សេចក្តី ថ្លែងការណ៍ពីរត្រូវបានចេញផ្សាយ ដោយស្ថានទូតចិននៅក្នុងប្រទេសស៊ុយអែដ។ ទី១ ជាសេចក្តីថ្លែង ការណ៍ព្រមានសុវត្ថិភាពរបស់ភ្ញៀវទេសចរមកស៊ុយអ៊ែត ពាក់ព័ន្ធនឹងការលួចប្លន់ និងភាពទន់ខ្សោយ ផ្នែកបដិសណ្ឋាកិច្ច របស់ប៉ូលីសស៊ុយអ៊ែត។

សេចក្តីថ្លែងការណ៍ទី២ គឺ បានលើកឡើងថា ចិនមាន «ការខកចិត្តនិងខឹងយ៉ាងខ្លាំង ចំពោះអ្វីដែល បានកើតឡើង និងថ្កោលទោសយ៉ាងខ្លាំង ចំពោះអាកប្បកិរិយារបស់ប៉ូលីសស៊ុយអ៊ែត»។ សេចក្តីថ្លែង ការណ៍ទី២នេះបន្តថា «អ្វីដែលប៉ូលីសបានធ្វើនេះ គឺមានគ្រោះថ្នាក់យ៉ាងខ្លាំងដល់ជីវិត និងរំលោភលើ សិទ្ធិមនុស្សជាមូលដ្ឋានរបស់ប្រជាពលរដ្ឋចិន»៕

ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top