កីឡា

Klopp ជឿជាក់ថា Neymar និង Mbappe កំពុងមានសេចក្តីសុខនៅ PSG

ឈុតមិនសូវខ្លាំងរបស់ក្លឹបមហាសេដ្ឋីបារាំង PSG កាលពីចុងសប្តាហ៍ បានយកឈ្នះលើក្លឹប Saint-Ettiene
ក្នុងលទ្ធផល ដល់ទៅ៤ទល់នឹង០ ដោយងាយស្រួលបំផុត។

គេហទំព័ររបស់ The Sunsports ចេញផ្សាយ នៅថ្ងៃចន្ទទី១៧ខែកញ្ញានេះបានឲ្យដឹងថា ក្លឹបខ្លាំងមួយនេះបើទោះ
បីជាមិនមានវត្តមានកីឡាករល្អ ជាច្រើនទៀតក្តីប៉ុន្តែនៅតែអាចយកជ័យជំនះ បានយ៉ាងងាយ។ ស្របពេលដែលព័ត៌មាន
ថា Real Madrid បានត្រៀមខ្លួនដល់ទៅជាង៣០០លានផោន សម្រាប់កីឡាករទាំងពីរ រូបនេះនោះបែរជាលោក Klopp
បានលើកឡើងគំនិត ប្រឆាំងទៅនឹងព័ត៌មាន ទាំងនោះទៅវិញ។

Klopp និយាយទាំងជឿជាក់ថាទាំង Neymar និង Mbappe មានអារម្មណ៍រីករាយបំផុត ក្នុងការស្នាក់នៅទីនេះដែល
វាអាចបញ្ជាក់ថាការផ្លាស់ប្តូរនេះ គឺមិនអាចទៅរួចឡើយ៕ ដោយ៖ ស៊ុន លី

Facebook Comments

To Top