កីឡា

Chelsea បង្ហាញបំណងចង់បាន Mitrovic ដែលកំពុងឡើងជើងនៅ Fulham

បរទេស: The Mirror នៃចក្រភពអង់គ្លេស ចេញផ្សាយនៅថ្ងៃចន្ទ ទី១៧ ខែកញ្ញានេះ បានឲ្យដឹងថា ក្លឹបតោខៀវ Chelsea គឺជាក្លឹបមួយ ក្នុងចំណោមក្លឹបជាច្រើននៅអង់គ្លេស ដែលបានបង្ហាញ ពីចំណាប់អារម្មណ៍ក្នុងការចែចង់ ទិញយកខ្សែប្រយុទ្ធ Aleksandar Mitrovic ដែលកំពុងឡើងជើងខ្លាំងនៅ Fulham នៅរដូវកាលថ្មីនេះ។

Mitrovic កីឡាករស៊ែបីរូបនេះ ត្រូវបានលក់ចេញពីក្លឹបNewcastle ដោយលោកRafa Benitez ក្នុង
តម្លៃ២២លានផោន ទៅកាន់ក្លឹបFulham ហើយការផ្លាស់មកដល់ទីនេះ គេបានធ្វើបានយ៉ាងល្អ ក្នុងការប្រកួតទាំងអស់
បើករដូវកាលថ្មី។

ការផ្លាស់មកដល់កីឡាដ្ឋានCraven Cottage កាលពីខែមករាកន្លងមក ក្នុងលក្ខណ្ឌខ្ចីជើងMitrovicអាច
ជួយក្លឹបរកបាន១២គ្រាប់ ក្នុងការប្រកួតទាំង១៥ដង ដែលបានធ្វើឲ្យFulham អាចឡើងមកកាន់លីកកំពូលរបស់អង់គ្លេស
វិញនារដូវកាលថ្មីនេះ៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top