កីឡា

ម្ចាស់មេដាយមាស ប្រាក់ និងសំរិទ្ធនៃការប្រកួតកីឡា រាំជើងឯកអាស៊ី និង Hong Kong Open 2018 មកដល់ហើយ

ភ្នំពេញ៖ នៅរាត្រីថ្ងៃចន្ទ ទី១៧ ខែកញ្ញា វេលាម៉ោង១១យប់ ប្រតិភូកីឡាករ-កីឡាការិនីរាំកម្ពុជា នឹងធ្វើដំណើរមកដល់ ជាតិមាតុភូមិវិញ ដោយនាំយកនូវមេដាយ ចំនួន៦គ្រឿង រួមមានមេដាយមាស១គ្រឿង ប្រាក់១គ្រឿង និង សំរឹទ្ធ៤គ្រឿង នៃព្រឹត្តិការណ៍ជើងឯកអាស៊ី ADSF Asian Single Dance Championship និង Hong Kong Open 2018 នៅទីក្រុងហុងកុង ប្រទេសចិន ។

ចំពោះមេដាយសំរឹទ្ធ កីឡាករ ច័ន្ទ វិទ័ និងកីឡាការិនីព្រាប ដានីអែលឡា ប្រកួតជ្រើសរើសជើងឯកអាស៊ី ADSF Asian Single Dance មានប្រទេសចូលរួម ១៥ប្រទេស រំាគូ ចង្វាក់ Cha Cha Cha។ មេដាយមាស កម្រិត ADSF – Open Hong Kong កីឡាករ ច័ន្ទ វិទ័ និងកីឡាការិនីព្រាប ដានីអែលឡា មានប្រទេសចូលរួម ៩ប្រទេស រំាគូចង្វាក់ Latin 5- Dance។

ចំណែកមេដាយប្រាក់ កម្រិត ADSF – Open Hong Kong កីឡាករ សេង សុគីម រាំ ឯកត្តជន ចង្វាក់ Cha Cha Cha  មេដាយសំរឹទ្ធ កម្រិត ADSF – Open Hong Kong កីឡាករ សេង សុគីម រាំ ឯកត្តជន Rumba រីឯមេដាយសំរឹទ្ធកម្រិត ADSF – Open Hong Kong កីឡាករ ម៉ូវ ដាវីន និងកីឡាការិនី ម៉ូវ ដានីតា រាំគូ Cha Cha Cha។

ដោយឡែកមេដាយសំរឹទ្ធកម្រិត ADSF – Open Hong Kong កីឡាករ ម៉ូវ ដាវីន និងកីឡាការិនី ម៉ូវ ដានីតា រាំគូចង្វាក់ Jive។ ចំណាត់ថ្នាក់លេខ៥កម្រិត ADSF – Open Hong Kong កីឡាករ ភុន ស៊ីវុត្រា និងកីឡាការិនី សាន រ៉ូហ្សា រាំគូ ចង្វាក់ Cha Cha Cha និង Rumba។ ចំណាត់ថ្នាក់លេខ៥កម្រិត ADSF – Open Hong Kong កីឡាការិនី យី អ៉ីលីង រំា ឯកត្តជន ចង្វាក់ ៣ Dance: Cha Cha Cha, Rumba ,Jive និងចំណាត់ថ្នាក់លេខ៦ កម្រិត ADSF – Open Hong Kong កីឡាការិនី ហ៊ាន លក្ស្មី រាំឯកត្តជន ចង្វាក់ Rumba និង លេខ ៩ ចង្វាក់ Jive៕

 

 

 

 

 

 

 

 

Facebook Comments

To Top