ព័ត៌មានជាតិ

ផ្ញើទានចម្លងបុណ្យលើកទី៣!

ភ្នំពេញ៖ ឧបាសិកា ជា ឃុនពេជ្រ ស្ថិតក្នុងវ័យចាស់ជរា ព្រះជន្មជាង៨០វស្សា សុខភាពទន់ខ្សោយ ពុំអាចដើរទៅណាឆ្ងាយរួច នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ បានសំណូមពរឲ្យកូនប្រុស ឈ្មោះ លឹម យូ ជូនមកកាន់ទីបញ្ជាការដ្ឋាន​ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីជួបជាមួយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយនាំយកនូវអំណោយ ជាលើកទី៣ មានអង្ករ៨០ការ៉ុង មី១០កេសធំ ទឹកស៊ីអ៊ីវ៦០យួរ មកចម្លងតាមរយៈ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើជូនទៅកាន់ គ្រួសារទីទាល់ក្រ និងចាស់ជរាទុរគត់ តាមការជាក់ស្តែង ព្រោះតែរយៈកាលកន្លងមករាល់ខែ ឧបាសិកា តែងឃើញព័ត៌មាន ស្តីពីការជួយផ្តល់អំណោយ របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជូនដល់គ្រួសារទីទាល់ក្រ និងចាស់ជរាទុរគត់ ជិតម្ភៃគ្រួសារ មិនដែលមានខាន ទាំងនៅ ខេត្តបន្ទាយមានជ័យ ទាំងនៅរាជធានីភ្នំពេញ។

ដូច្នោះហើយទើប ឧបាសិកា ជា ឃុនពេជ្រ សម្រេចចិត្តផ្ញើទានចម្លងបុណ្យ តាមរយៈលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជាហូរហែរសរុប៣លើក មកហើយ តែកន្លងមកឧបាសិកា បានត្រឹមតែឃើញលោក រ័ត្ន ស្រ៊ាង តាមព័ត៌មានប៉ុណ្ណោះ ទើបតែមកដល់ថ្ងៃនេះ ដែលឧបាសិកា បានជួបលោក រ័ត្ន ស្រ៊ាង ដោយផ្ទាល់ជាលើកទី១ ឧបាសិកាពិតជាមានចិត្តត្រេកអរ ជាខ្លាំងព្រោះតែសម្រេចតាម បំណងដែលប៉ងជួបលោក រ័ត្ន ស្រ៊ាង ផ្ទាល់ និងបានប្រគល់អំណោយ ដោយផ្ទាល់ជូនដល់លោក រ័ត្ន ស្រ៊ាង សម្រាប់ធ្វើជាទាន ចែកជូនដល់អ្នកក្រខ្សត់ជាបន្ត។

ពាក្យចាស់លោកពោលថា ” រោគអ្វីមិនស្មើនឹងរោគឃ្លាន ទានអ្វីមិនស្មើទានទេសនា មានអ្វីមិនស្មើមានបញ្ញា ថ្លាអ្វីមិនស្មើចិត្តជាបុណ្យ។ ជីវិតរាល់រូបតិចតួចណាស់ យើងត្រូវខ្នែងខ្នះប្រព្រឹត្តល្អ ទោះមិនបានរៀនចេះសូត្រធម៌ ត្រឹមប្រព្រឹត្តល្អគឺបុណ្យហើយ “។

រយ:កាលកន្លងមកនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តែងជួយឧបត្ថម្ភគ្រួសារទីទាល់ក្រ និងចាស់ជរាទុរគត់ជាប្រចាំ រៀងរាល់ខែ មិនដែលមានខាន ចំនួន១៨គ្រួសារ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ទាំងនៅខេត្តបន្ទាយមានជ័យ និងនៅរាជធានីភ្នំពេញ៕

 

 

 

 

 

 

 

ដោយ៖ ដើមអម្ពិល

Facebook Comments

To Top