សុខភាព

ឈឺផ្សា ពេលនោម មានមូលហេតុអ្វីខ្លះ គួរឲ្យយើងបារម្ភ?

ឈឺផ្សា ពេលបត់ជើងតូច គឺជាអាការៈក្តៅ ក្រហាយ ឬមិនមានផាសុកភាព នៅពេលអ្នកនោម។ មានមូលហេតុ និងបញ្ហាជាច្រើន ដែលបណ្តាលឲ្យអ្នកឈឺបែបនេះ ប៉ុន្តែ កត្តាចំបងនោះ គឺការឆ្លងមេរោគ នៅផ្លូវទឹកមូត្រ។ ចំពោះបុរស ការរលាកទ្វារនោម និងជំងឺក្រពេញប្រូស្តាត គឺជាមូលហេតុទីមួយហើយ ដែលបណ្តាល ឲ្យអ្នកនោមឈឺ។ បញ្ហាសុខភាពដ៏ទៃទៀត ដែលបណ្តាលឲ្យអ្នក ឈឺផ្សារ ពេលបត់ជើងតូច៖
• គ្រួសក្នុងតម្រងនោម
• ជំងឺប្រមេះ
• រលាកប្លោកនោម
• ការប្រើថ្នាំមួយចំនួន
• ដុះផ្សិត ឬកើតរើម លើប្រដាប់បន្តពូជ
• ការឆ្លងមេរោគនៅតម្រងនោម
• រលាកក្រពេញប្រូស្តាត
• ជំងឺកាមរោគ
• ការប្រើសាប៊ូ ទឹកអប់ ឬគ្រឿងក្រអូបច្រើនពេក
• រលាកផ្លូវទឹកមូត្រ។
យ៉ាងណាមិញ ការឈឺបែបនេះ មិនធ្ងន់ធ្ងរពេកនោះទេ ប៉ុន្តែ អ្នកត្រូវប្រញាប់ ទៅជួបគ្រូពេទ្យភ្លាម ប្រសិនបើអ្នក ៖
• ឈឺជាប់មិនបាន
• មានហូរទឹករំអិល ឬអ្វីចេញពីប្រដាប់ភេទ
• នោមឈាម
• មានគ្រុនក្តៅមកជាមួយ
• ឈឺចង្កេះ
• ជាស្ត្រីមានផ្ទៃពោះ

ដោយ៖ ហង់ ច័ន្ទសុបញ្ញា

Facebook Comments

To Top