ព័ត៌មានជាតិ

Update2: ស្លាប់១នាក់​ រងរបួស៤នាក់ ដោយសារតែបាក់រលំហាង កំពុងជុសជុលរបស់ លោកសង្នការរង នគរបាល ខេត្តសៀមរាប

សៀមរាប៖ សំណង់ហាង របស់លោកស្នងការរង នគបាលវ័យក្មេង និងជាម្ចាស់ហាងល្បីឈ្មោះ ក្នុងក្រុងសៀមរាប បាន បាក់រលំផ្តាច់ជិវិតកម្មករ១នាក់ និងរងរបួស ៤នាក់នៃ ហេតុការណ៍មួយ ដែលបានកើតឡើង នៅវេលាម៉ោង ១២និង៤០នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី១៦​ ខែកញ្ញា​ ឆ្នាំ២០១៨ ស្ថិតនៅ ចំណុចតំបន់ផាប់ទ្រីត ក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ទីតាំងខាងលើនេះជារបស់ម្ចាស់ឈ្មោះ លី គង់​ស្រ៊ុន មានឋានៈជាលោកស្នងការរង នគរបាលខេត្តសៀមរាប ហើយក៏ជាម្ចាស់ហាងថេភុល និងក្លឹបកំសាន្តក្លាស់សិច និងមានហាងជាច្រើនទៀត ក្នុងក្រុងសៀមរាប។ តែអ្វីដែលធ្វើអោយពលរដ្ធ រិះគន់នោះ គឺម្ចាស់ទីតាំងខាងលើ ធ្លាប់ពីប៉ុន្មាន​ឆ្នាំមុននេះ ក្លឹបកំសាន្តហិបហប់ ដ៏ល្បីឈ្មោះ ក្នុងក្រុងសៀមរាប បានផ្តាច់ជិវិតភ្ញៀវ ដែលចូលទៅកំសាន្ត បានបណ្តាលអោយស្លាប់ប៉ុន្មាននាក់ នៅក្នុងក្លឹបកំសាន្ត ដែលភ្លើងកំពុងតែឆាបឆេះ ក្នុងក្លឹបម្តងរួមមកហើយ ឥឡូវនេះ មានបាក់រលំអាគារ ដែលកំពុងជុសជុល បានបណ្តាលអោយ មានកម្មករម្នាក់ បានស្លាប់ និងរងរបួស៤នាក់។

ប្រភពមួយ ចេញពីមន្ត្រីមូលដ្ឋាន បានផ្តល់អោយដឹងថា ម្ចាស់ទីតាំងខាងលើ ដោយសារអាងអំណាចរបស់ខ្លួន សូម្បីតែការសុំច្បាប់ ពីអាជ្ញាធរមូលដ្ឋាន ក្នុងការជុសជុលនេះ ក៏អាជ្ញាធរមូលដ្ឋាន មិនដឹងផង ។

ចំណែក លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី ខេត្តសៀមរាប បានឲ្យដឹងថា៖ ករណីនេះខាងលើ លោកកំពុងចុះទៅពិនិត្យមើល នៅទីតាំងទាំងនោះ​ គឺផ្ទះចាស់ នៅសល់ពីជំនាន់បារាំង មែនហើយ លោកបានបន្តរថា ការជួសជុលសំណង់នេះ គឺខាងជំនាញរបស់លោក អត់បានដឹងនោះទេ ។

ទាក់ទិនករណីនេះដែរ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាល ខេត្តសៀមរាប បានមានប្រសាសន៍ថា៖ ករណីបាក់រលំអាគារចាស់ សល់ពីសម័យបារាំង កំពុងជួសជុល មាន បណ្តោយ ប្រហែល ២០ម៉ត្រែ ទទឹង៥ម៉្រែត កំពស់ ២ជាន់ បណ្តាលឲ្យបាក់រលំ ទាំងស្រុងដល់ដី ក្នុងនោះមាន កម្មករស្នាក់នៅចំនួន ០៥នាក់ (ប្រុស) កម្លាំងសមត្ថកិច្ចយើង បានជួយសង្គ្រោះ​យកចេញនឹងបញ្ជូនទៅមន្ទីពេទ្យ។

ក្នុងហេតុការណ៍នេះ បណ្តាលឲ្យកម្មកររងរបួស ធ្ងន់​ចំនួន០៤នាក់ ប្រុស និងស្លាប់០១នាក់ ប្រុស ដោយឡែកចំពោះ ភ្ញៀវទេសចរបរទេស ពុំមានរងគ្រោះថ្នាក់ទេ ។

លោកបន្តថា៖ ជនរងគ្រោះមានទី១ ឈ្មោះ ម៉ុត រី ភេទ ប្រុស អាយុ ១៨ឆ្នាំ រងរបួស លើភ្នែកឆ្វេង និង ជើងឆ្វេង។ ទី២.ឈ្មោះ ឌី ស្នា ភេទ ប្រុស អាយុ ២៧ឆ្នាំ រងរបួស ត្រង់មាត់តិចតួច។ ទី៣.ឈ្មោះ សល់ សេក ភេទ ប្រុស អាយុ២៧ឆ្នាំរបួស បែកចិញ្ចើមស្តាំ។ ទី៤.ឈ្មោះ មឺ មេត ភេទ ប្រុស អាយុ៣០ឆ្នាំ របួសបែកក្បាល និង ជង្គង់ឆ្វេង។ ទី៥ឈ្មោះ ឃុំ ពេជ្រ ភេទ ប្រុស អាយុ១៦ឆ្នាំ មិនទាន់យកបានកម្មករ ទាំង៥នាក់ ខាងលើ រស់នៅភូមិ ធ្វាស ឃុំ ត្រីញ័រ ស្រុក ពួក ខេត្ត សៀមរាប៕

 

 

 

 

 

 

 

 

Facebook Comments

To Top