អន្តរជាតិ

នាវាចម្បាំងរុស្ស៊ី ធ្វើសមយុទ្ធ នៅសមុទ្រប៊ែរីង

បរទេស៖ នាវាចម្បាំងរុស្ស៊ី តាមសេចក្តីរាយការណ៍ បានប្រារព្ធធ្វើសមយុទ្ធយោធា នៅសមុទ្រប៊ែរីង ដែលខ័ណ្ឌចែក ប្រទេសរុស្ស៊ី ពីរដ្ឋអាឡាស្កា ជាផ្នែកនៃលំហាត់សមយោធា ដ៏ធំបំផុត របស់ទីក្រុងមូស្គូ ចាប់តាំងពីការដួលរលំ សហភាព សូវៀតមក។

យោងតាមប្រភពព័ត៌មាន ពីកាសែត រ៉យទ័រ បានឲ្យដឹងថា ក្រសួងការពារជាតិ បានចេញនូវវីដេអូឃ្លីបមួយ កាលពីថ្ងៃសុក្រ បង្ហាញឲ្យឃើញ នូវនាវាពិឃាត Vice-Admiral Kulakov របស់កងនាវាចម្បាំង ភាគខាងជើង និងនាវាចម្បាំង Alexander Obrakovsky ចូលរួមក្នុងប្រតិបត្តិការ ជួយសង្គ្រោះ នៅសមុទ្រប៊ែរីង។

គួរបញ្ជាក់ថា សមយុទ្ធយោធារុស្ស៊ី Vostok-2018 នេះ ប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១៧ ខែកញ្ញានេះ នៅក្នុងតំបន់ស៊ីបេរី និងក្នុងដែនទឹក ជិតតំបន់ឆ្នេរភាគខាងកើត របស់ប្រទេសរុស្ស៊ី ដែលមានការចូលរួម ដោយកងទ័ព៣០០.០០០នាក់ យន្តហោះ យោធាជាង ១.០០០គ្រឿង និងកងនាវាចម្បាំងទ័ពជើងទឹក ២កង៕
ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top