ព័ត៌មានជាតិ

Update: ជំនន់ទឹកភ្លៀង បង្ខំឲ្យអ្នកប៉ោយប៉ែត ៤០ គ្រួសារ ជម្លៀសចេញពី លំនៅដ្ឋាន

បន្ទាយមានជ័យ: ពេលនេះពលរដ្ឋ៤០គ្រួសារ ត្រូវបានជម្លៀសចេញ ពីទឹកជំនន់ អនុវត្តតាម​ បទបញ្ជា លោកឧត្ដមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត . ប. ជ. ម៉ោង ១៩. ០០ នាទី ថ្ងៃទី ១៤. ០៩. ២០១៨ ប្រជាពលរដ្ឋភូមិចំការ គ ចំនួន ៤០ គ្រួសារកំលាំងយើងបាន ដឹកជញ្ជូនដល់ទីទួលសុវត្ថិភាព ហើយ ។

អាជ្ញាធរ ប្រកាសអាសន្ន ពលរដ្ឋរស់នៅតាមបណ្តោយមាត់អូរព្រំដែនកម្ពុជាថៃ ត្រូវប្រុងប្រយត្ន័ បើមើលឃើញថា សភាពទឹកឡើងខ្លាំង ត្រូវរាយការណ៍ ដើម្បីគេបញ្ជូនអ្នកសង្គ្រោះចុះទៅជួយជញ្ជូនឥវ៉ាន់៕

Facebook Comments

To Top