អន្តរជាតិ

Update៖ ស្លាប់និងរបួសជាង១០នាក់ ក្រោយហេតុការណ៍ ផ្ទុះហ្គាស នៅជិតក្រុងប៊ូស្តុន

ម៉ាសាជូសិត៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះថា ក្រុមមន្ត្រីបាននិយាយថា មានករណីផ្ទុះជាច្រើន ដែលបានកើតឡើងដ៏អាក្រក់ នៅកន្លែងតភ្ជាប់បំពង់នាំឧស្ម័ន ដែលបានផ្ទុះឡើងយ៉ាងខ្លាំង នៅក្នុងសហគមន៍ចំនួន៣ នៅជិតក្រុងប៊ូស្តុន កាលពីថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់មនុស្សតិចបំផុតម្នាក់ និង១២នាក់ផ្សេងទៀតបានរងរបួស និងមនុស្សរាប់រយនាក់ ត្រូវបានជម្លៀសខ្លួនចេញ ។

ការផ្ទុះទាំងនោះ បានបំផ្លាញផ្ទះអស់ជាច្រើនខ្នង និងអគារមួយចំនួន ដែលមានភ្លើងឆាបឆេះ ឬបំផ្លាញចោល ដោយសារ អណ្តាតភ្លើង ខណៈដែលក្រុមពន្លត់អគ្គីភ័យ មកពីអង្គភាពចំនួន៥០នាក់ បានព្យាយាមអស់ជាច្រើនម៉ោង និងក្រុម សហសេវឹក បានមកដល់កន្លែងកើតហេតុ ដើម្បីទប់ស្កាត់ និងរក្សាកុំឲ្យមានករណីឆ្លងចរន្តអគ្គីសនី នៅក្នុងតំបន់នោះ ។

ប៉ូលិសបានបើករថយន្តចុះឡើង នៅលើដងផ្លូវ ជាមួយនឹងប្រដាប់បំពងសំឡេង ប្រាប់ដល់ពលរដ្ឋ ដើម្បីចាកចេញពីផ្ទះរបស់ពួកគេ ឲ្យបានឆាប់បំផុត ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top