កីឡា

Hugo Lloris នឹងបាតបង់ឈ្មោះ ជាប្រធានក្រុម ក្រោយរងពិន័យ រឿងផឹកស្រាទាំងបើកបរ

បរទេស: អ្នកចាំទីបារាំងដែលបាន ជួយឲ្យជម្រើសជាតិ លើកពានរង្វាន់ពិភពលោក កាលពីខែមិថុនាកន្លងទៅនោះ បានទទួល
យកការពិន័យពីសំណាក់ តុលាការក្រោយរកឃើញថា មានជាប់ពាក់ព័ន្ធទៅនឹង ការបើកបរទាំងស្ថានភាព ស្រវឹងដល់ទៅ ២ដង
ហើយចុងក្រោយ ថែមទាំងរងពិន័យមិនឲ្យបើកបរ ដោយខ្លួនឯងរយៈពេល ២០ខែ ។

បច្ចុប្បន្នក្រោយទទួលយក ពិន័យរួចហើយក្តីប៉ុន្តែកីឡាករ អ្នកចាំទីវ័យ ៣១ឆ្នាំរូបនេះ កំពុងត្រៀមខ្លួនត្រឡប់ មកចូលរួមជាមួយ
នឹងក្លឹបវិញហើយប៉ុន្តែ ប្រហែលជាត្រូវប្រឈមមុខ ទៅនឹងការបាត់បង់តំណែង ជាប្រធានក្លឹបដែលធ្លាប់ធ្វើពីមុនមក ។

ក្រោយតែពិន័យពី តុលាការហើយនោះ Lloris ក៏ថែមទាំងបានទទួលរងពិន័យ ពីក្លឹបផងដែរគឺប្រាក់ខែ ២សប្តាហ៍ដែលមាន
តម្លៃប្រមាណជា ៣០០០០០ផោន ៕

ដោយ៖ ស៊ុន លី

Facebook Comments

To Top