នយោបាយ

អ្នកនាំពាក្យ CPP៖សម រង្ស៊ី ទទួលស្គាល់ ការអសមត្ថភាព និងភាពបរាជ័យរបស់ខ្លួន

ភ្នំពេញ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា បានអះអាងថាលោក សម រង្ស៊ីអតីត មេបក្សប្រឆាំងបានទទួលស្គាល់ ការអសមត្ថភាព និងការបរាជ័យ របស់ខ្លួនហើយ

ការលើកឡើងរបស់អ្នកនាំពាក្យ គណបក្សកាន់អំណាចនេះ បន្ទាប់ពីឃើញលោក សមរង្ស៊ីបង្ហោះរូបថតជាមួយក្រុមហែហមខ្លួន បានឈរនៅក្បែរកន្លែង កិច្ចប្រជុំសភាអឺរ៉ុប កាលពីថ្ងៃទី១៣ កញ្ញាកន្លងមក។

លោកសុខ ឥសាន បានលើកឡើងថា ក្នុងការចូលមកធ្វើនយោបាយ នៅកម្ពុជា ជាង២៥ ឆ្នាំសម រង្ស៊ី រូបនេះនៅសល់តែគូថខោ ហើយត្រូវនិរទេសខ្លួនកណ្តាល វាលវដ្តសង្សារ កណ្តោ ចកណ្តែងអត់កោះត្រើយ ។

លោកបញ្ជាក់ថា “គណបក្សនិងចលនាដែលបានបង្កើតឡើង ត្រូវរលំរលាយជាបន្តបន្ទាប់ទាំង នៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស ។ មនុស្សក្រោមបង្គាប់បានព្រាត់ ប្រាស់គ្មានសល់”។

ជាមួយគ្នានោះដែរលោកសុខ ឥសានក៏បានលើកឡើងថា សព្វថ្ងៃទណ្ឌិតសម រង្ស៊ី មានភារកិច្ចដើរតែភូតភរកុហក់ បោកប្រាស់ បំភ័ន្តសភាពការណ៍ បន្លំមតិសាធារណៈ ហើយដើរប្រមូលស្រោមសំបុត្រ ពីអ្នកឆោតល្ងង់ មួយចំនួន ដែលជឿស៊ប់គ្មានការពិចារណា ។

លោកបានបញ្ជាក់ថា នៅថ្ងៃទី១៣ខែ កញ្ញាឆ្នាំ២០១៨ ទណ្ឌិតរូបនេះ បានទៅឈរក្បែរកន្លែងប្រជុំ របស់សភា EU ហើយបានបង្ហោះសារភូតកុហក់មួយបែបខែងរ៉ែងថា ខ្លួនមិនខ្ចីចរចាជាមួយគណបក្សប្រជាជនកម្ពុជានិង រាជរដ្ឋាភិបាលកម្ពុជាទេទុកឲ្យ ចរចាជាមួយអន្តរជាតិចុះ។ បានអីនឹងចរចាបើទណ្ឌិតរូបនេះ អត់មានអីត្រូវចរចាផងនោះ។ ដូច្នេះអត់មានអីត្រូវចរចា ជាមួយក្រុមខ្មោចបីសាច ក្រៅច្បាប់នេះឡើយ សូមបន្តរស់នៅពនេចរណ៍ ឯនាយសមុទ្រ តាមយថាកម្មទៅចុះ៕ ដោយ ៖ ស សំណាង

Facebook Comments

To Top