អន្តរជាតិ

អាម៉េរិក៖ មន្រ្តីសួនសត្វព្រមានថា ព្យុះ Florence អាចធ្វើឲ្យពស់ពឹសសាហាវ វារខ្ចាត់ខ្ចាយមកអុកឡុកប្រជាជន

បរទេស៖ មន្រ្តីសួនសត្វក្នុងតំបន់ បានព្រមានថា ព្យុះទីហ្វុង Florence អាចធ្វើឲ្យ បាត់បង់ជម្រកសត្វពស់ពឹសសាហាវៗ ពីតំបន់ដីសើមនៅរដ្ឋ South Carolina សហរដ្ឋអាម៉េរិក ហើយបញ្ជូនសត្វពឹសសាហាវទាំងនោះ ឱ្យវារមករកដងផ្លូវក្នុងតំបន់។

យោងតាមសារព័ត៌មាន New York Times ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា លោក Thad Bowman មន្រ្តីមកពីសួនសត្វ Alligator Adventure ក្នុងឆ្នេរ Myrtle បានប្រាប់ Sun News ថា ព្យុះបិសាច Florence អាចនឹងគាស់រំលើងពស់ពឹស ចំនួន ៣៨ប្រភេទ ឲ្យចេញមកក្រៅ។

Gerald O’Malley បាននិយាយជាមួយខាងមន្ទីរពេទ្យ Grand Street ថា ពឹសរបស់ពស់ បង្កឱ្យមានការបាត់បង់ជាលិកាការ បាត់បង់ផ្លាកែត ឬធ្វើឲ្យឈាមកក និងបង្កឱ្យមានការហូរឈាមបណ្តាលឱ្យស្លាប់។

New York Times បានផ្សាយថា ប្រជាពលរដ្ឋមិនគួរចេញក្រៅផ្ទះនោះទេ កំឡុងព្យុះ ប៉ុន្តែប្រសិនបើពួកគេ ត្រូវបានសត្វពស់ខាំ ឬចឹក ពួកគេគួរតែប្រញាប់ទៅមន្ទីរពេទ្យ។ មន្ទីរពេទ្យជាច្រើន នៅក្នុងតំបន់នេះនឹងត្រូវបិទទ្វារ ប៉ុន្តែមជ្ឈមណ្ឌលវេជ្ជសាស្រ្ត Conway Medical គឺបើកទ្វារជានិច្ច៕ ប្រែសម្រួលៈ ណៃ តុលា

To Top