កីឡា

ស្ងាត់ៗ កីឡាករអុកកម្ពុជា ឈ្នះជើងឯកកម្រិត ពិភពលោកនៅចិន

ភ្នំពេញ៖ កីឡាករ ហេង  ចំណាន ដែលជាអ្នកលេងកីឡាអុកចិនដ៏ឆ្នើមរបស់កម្ពុជា បានធ្វើឲ្យពិភពលោកមានការភ្ញាក់ ផ្អើលជាខ្លាំង ក្រោយបានចូលរួមប្រកួតកីឡាអុកចិនកម្រិតពិភពលោក នៃព្រឹត្តិការណ៍ 2018 Rapid Xiangqi International Invitational Tournament នៅខេត្តស៊ីឈួន ប្រទេសចិន ហើយដណ្ដើមបានជើងឯកលើវិញ្ញាសាអុកលឿនចិន កាលពីពេល ថ្មីៗ ។

ហេង ចំណាន បានមកដល់កម្ពុជា កាលពីយប់ថ្ងៃទី១៣ ខែកញ្ញា ហើយលោកបានសម្ដែងនូវមោទនៈភាពជាខ្លាំង ដែល អាចដណ្ដើមបានជ័យលាភីដ៏ល្អហួសពីការស្មាន សម្រាប់បេសកកម្មខាងលើ ចាប់ពីថ្ងៃទី០៧-១២ ខែកញ្ញា ។ ចំណាន បន្ដថា ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ គេបានទទួលជ័យជម្នះ ៥ប្រកួតជាប់គ្នាមុនឈ្នះជើងឯកលើវិញ្ញាសាលេងឯកត្តជននេះ ពោលគឺឈ្នះកីឡាករអាល្លឺម៉ង់ ២នាក់, កីឡាករម៉ាឡេស៊ី ២នាក់ និងចុងក្រោយយកឈ្នះកីឡាករហ្វាំងឡង់ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានចូលរួមអបអរសាទរ ហើយបានវាយតម្លៃ ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករឆ្នើមកម្ពុជារូបនេះ ហើយបានចាត់ទុកសមិទ្ធិផលនេះ គឺជាកិត្តិយសជាតិទាំង មូល ។ បន្ថែមលើនេះ លោកបានជំរុញ ចំណាន ក៏ដូចជាកីឡាករអុកចិនដទៃ បន្ដការខិតខំប្រឹងប្រែងបន្ថែម ស្របពេល NOCC មានគម្រោងបញ្ចូលកីឡានេះ ទៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅកម្ពុជាផងដែរ ៕

Facebook Comments

To Top