ព័ត៌មានជាតិ

សាលារៀនខូលីងវូដ ភ្នំពេញជាប់លំដាប់កំពូល លើសិស្សទទួល បាននិទ្ទេស A និង B

សាលារៀនខូលីងវូដភ្នំពេញ (CSPP) ត្រូវបានចាត់ទុកថា ជាសាលារៀនជាប់លំដាប់កំពូលមួយនៅទូទាំង ប្រទេសកម្ពុជា ដែលមានចំនួនសិស្ស ទទួលបាននិទ្ទេស A និង B ច្រើនជាងគេ។

យោងតាមលទ្ធផលនៃការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បានបង្ហាញថា CSPP ដែលទើបបង្កើតបានមួយឆ្នាំ មានសិស្សចំនួន ២៤នាក់ រៀនថ្នាក់ទី១២ ក្នុងនោះសិស្សទទួលបាននិទ្ទេស A មានរហូតដល់ទៅ ៣នាក់ និង B ចំនួន៣នាក់ ធ្វើឱ្យមានការចាប់អារម្មណ៍ ពីមហាជនទូទៅ ជាពិសេសក្នុងរង្វង់អ្នកអប់រំលើអត្រាសិស្សដែលទទួល បាននិទ្ទេសល្អលើលំដាប់ កំពូល។

សាលារៀន CSPP ប្រជុំដោយគ្រូល្បីៗ ដែលផ្តល់ការយកចិត្តទុកដាក់ដល់ សិស្សានុសិស្ស ដើម្បីធានាដល់ការបង្រៀនពួក គាត់ឱ្យរៀន ឱ្យយល់ ឱ្យចេះពិតប្រាកដ និងធ្វើយ៉ាង ណាឱ្យសិស្សដែលរៀននៅសាលារៀន CSPP ប្រឡងជាប់គ្រប់កម្រិត ជាពិសេសថ្នាក់ឌីប្លូម និងបាក់ឌុប។

សាលារៀន CSPP ស្វាគមន៍ដល់ឪពុកម្តាយ និងអាណាព្យាបាលដែល កំពុងស្វែងរកសាលារៀនល្អ គុណភាពខ្ពស់ និងវិន័យតឹងរឹង ដើម្បីអនាគតកូនចៅ។

សម្រាប់ព័ត៌មានបន្ថែមនិងការចុះឈ្មោះចូលរួម សូមទាក់ទងមកកាន់ទូរសព្ទលេខ៖ ០៧៨ ៦៩០ ២២២/ ០៧០ ៦៩០ ២២២/ ០៩០ ៦៩០ ២២២ ចូលទៅកាន់ហ្វេសប៊ុក៖ CSPP-Collingwood School of Phnom Penh

To Top