Uncategorized

សាលារាជធានីភ្នំពេញ នឹងរៀបចំព្រះរាជពិធី បុណ្យខួបលើកទី១៤ នៃការគ្រង រាជសម្បត្តិថ្ងៃ២៩ តុលា

ភ្នំពេញ ៖ សាលារាជធានីភ្នំពេញ បានចេញសេចក្តីណែនាំចាត់តាំងរៀបចំ ព្រះរាជពិធីបុណ្យ ខួបលើក ទី១៤ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ខាងមុខ។

ព្រះមហាក្សត្រត្រូវបានក្រុមប្រឹក្សារាជសម្បត្តិ បោះឆ្នោតជ្រើសរើស ជាឯកច្ឆន្ទ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤។

យោងតាមសេចក្តីណែនាំចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ បានណែនាំគ្រប់រដ្ឋបាលខណ្ឌ មន្ទីរ-អង្គភាព ជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវដាក់តាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាអង្គម្ចាស់ជីវិត តម្កល់លើត្បូង ដោយមានការតុបតែងរចនាភ្លើងពណ៌ ចងទង់ជាតិ ទង់សាសនា ទង់ព្រះមាហាក្សត្រ បដា ពាក្យស្លោក មានសារលិខិតថ្វាយព្រះពរ និងណែនាំម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និង ប្រជារាស្រ្តឲ្យចង់ទង់ជាតិបានគ្រប់គេហដ្ឋាន។

គ្រប់រដ្ឋបាលខណ្ឌត្រូវរៀបចំកម្មវិធីចុះសួរសុខទុក្ខ អ្នកជម្ងឺនៅតាមមន្ទីរពេទ្យ មណ្ឌលកុមារ កំព្រា ជនពិការ ចាស់ជរា និងប្រជាពលរដ្ឋក្រីក្រ នៅតាមសហគមន៍ក្នុងមូលដ្ឋានរបស់ខ្លួន។ មន្ទីរព័ត៌មាន រាជធានីភ្នំពេញត្រូវសហការជាមួយវិទ្យុ និងទូរទស្សន៍រាជធានីភ្នំពេញប៉ុស្តិ៍លេខ៣ ផ្សព្វផ្សាយឲ្យបាន ទូលំទូលាយ នូវព្រះរាជសកម្មភាព និងស្នាព្រះហស្ត ព្រះករុណា ជាម្ចាស់ជីវិតតម្កល់លើត្បូង ជាទីសក្ការៈ។

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ត្រូវចាត់តាំងក្រុមតន្រ្តីសិល្បៈបុរាណនិងសម័យ សម្ដែង ជូនប្រជារាស្ក្រទស្សនា កំសាន្តសប្បាយនៅតាមទីសាធារណៈ ដើម្បីចូលរួមអបអសាទរក្នុងទិវាជា ប្រវត្តិសាស្រ្តនេះ ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងរដ្ឋបាល ខណ្ឌទាំង១២ ត្រូវមានផែនការការពារជាក់ស្ដែង សម្រាប់បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈឲ្យបានរៀបរយ និងចរាចរណ៍ត្រឹមត្រូវ ៕

Facebook Comments

To Top