អន្តរជាតិ

សហរដ្ឋអាមេរិក កំពុងឃ្លាំមើលស្ថានភាព ការបង្ក្រាមពូក មូស្លីមនៅចិន

បរទេស៖ មន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់ របស់សហរដ្ឋអាមេរិក មួយរូប បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា សហរដ្ឋអាមេរិក កំពុងតែធ្វើការឃ្លាំមើលកាន់តែ ជិតស្និទ្ធខ្លាំងឡើង ចំពោះការបង្ក្រាបធ្វើឡើងដោយប្រទេសចិន ទៅលើជនជាតិភាគតិចពួកមូស្លីម នៅក្នុងតំបន់ Xinjiang។

លោក Manisha Singh ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិក តាមសេចក្តីរាយការណ៍ បានប្រាប់អង្គប្រជុំសភាថា “យើងកំពុងតែឃ្លាំមើលស្ថានភាព ហើយច្បាប់ Global Magnitsky គឺជាឧបករណ៍មួយ ដែលយើងប្រើប្រាស់ សម្រាប់ទប់ស្កាត់ការបំពានសិទ្ធិមនុស្ស នៅជុំវិញពិភពលោក”។

យោងតាមប្រភពព័ត៌មាន ពីកាសែត រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា ការថ្លែងបែបនេះរបស់មន្ត្រីអាមេរិករូបនោះ គឺធ្វើឡើងស្របពេលដែលទីក្រុងវ៉ាស៊ីនតោន ពិចារណាដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់និងក្រុមហ៊ុនចិន ដែលមានជាប់ពាក់ព័ន្ធនឹងបទចោទប្រកាន់បំពានសិទិ្ធមនុស្ស៕ ប៉ាង កុង

Facebook Comments

To Top