នយោបាយ

លោក កឹម សុខា នឹងបង្ហាញវត្តមាន ក្នុងសវនាការសាលាឧទ្ធរណ៍

ភ្នំពេញ៖ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ នឹងបង្ហាញ វត្តមាននៅក្នុងសវនាការសាលាឧទ្ធរណ៍ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ ។

លោក យ៉ែម បុញ្ញឬទ្ធិ អតីតអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកថា“សាលាឧទ្ធរណ៍នឹងធ្វើការ ពិភាក្សាដេញដោលលើករណីលោក កឹម សុខា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង២ រសៀល ដោយមានវត្តមានរបស់គាត់ផងដែរ”។

លោកបន្តថា លោក កឹម សុខា ត្រូវបានចាប់ខ្លួនទាំងកណ្ដាលអាធ្រាត្រ យប់ថ្ងៃទី២ឆ្លងចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ នាំខ្លួនទៅឃុំឃាំងនៅត្រពាំងផ្លុង “ម៣”។

លោកថា សូមទាមទារឲ្យមានការដោះលែង ផ្ដល់យុត្តិធម៌ ផ្ដល់សិទ្ធិសេរីភាព ជូនលោកវិញ។

លោក កឹម សុខា ត្រូវបានប្ដូរកន្លែងឃុំខ្លួន ពីត្រពាំងផ្លុង “ម៣” យកមកឃុំខ្លួនក្នុងផ្ទះរបស់គាត់នៅខណ្ឌលគោក រាជធានីភ្នំពេញ នាព្រឹកព្រលឹមម៉ោងជាង៣ ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨៕

ដោយ៖ ស សំណាង

Facebook Comments

To Top