សន្តិសុខ និង សង្គម

រដ្ឋបាលរាជធានី នឹងមានចំណាត់ការ លើអាជីវករ ទន្ទ្រានយកផ្លូវ សម្រាប់លក់ដូរ នៅជុំវិញផ្សារដើមគរ ក្នុងគោលបំណង រៀបចំសណ្តាប់ធ្នាប់ ឲ្យល្អប្រសើរ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាស ដល់អាជីវករ លក់ដូរនៅផ្សារដើមគរ ស្តីពីការរៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវឡើងវិញ ក្រោយស្ថានការណ៍ចរាចរ នៅជុំវិញផ្សារដើមគរ កាន់តែស្មុកស្មាញ និងអាក្រក់ឡើងៗ ដោយមានការទន្ទ្រានយកចិញ្ចើមផ្លូវ និងទ្រូងផ្លូវធ្វើជាកន្លែងលក់ដូរ ។

នេះបើយោងតាមសេចក្តីប្រកាស របស់រដ្ឋបាលរាជធានីភ្នំពេញ ផ្សព្វផ្សាយ ដែល មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាន នៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ៕

Facebook Comments

To Top