អន្តរជាតិ

មន្ត្រីអាមេរិក ព្យាយាម ទំនាក់ទំនងទៅចិន សម្រាប់កិច្ច ពិភាក្សាថ្មី ស្តីពីពាណិជ្ជកម្ម

បរទេស ៖ រដ្ឋបាលរបស់លោក ត្រាំ តាមសេចក្តីរាយការណ៍ បានព្យាយាម ទំនាក់ទំនង ទៅប្រទេសចិន សម្រាប់កិច្ចពិភាក្សា ស្តីពីជំនួញជុំថ្មីមួយ ស្របពេល ដែលទីក្រុងវ៉ាស៊ីនតោន ត្រៀមអនុវត្តពន្ធគយអាមេរិកអាមេរិក លើទំនិញចិន មានទំហំទឹកប្រាក់២០០ពាន់លានដុល្លារ។

ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ បានរាយការណ៍ថា មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ដែលដឹកនាំដោយរដ្ឋមន្ត្រីរតនាគារ លោក Steven Mnuchin នាពេលថ្មីៗនេះ បានបញ្ជូនលិខិតអញ្ជើញមួយ ទៅសមភាគីចិន ដែលរួមានលោក ឧបនាយករដ្ឋមន្ត្រី Liu He ជាដើម ដើម្បីប្រារព្ធធ្វើជំនួបពាណិជ្ជកម្មទ្វេភាគីមួយផ្សេងទៀត។

ប៉ុន្តែពេលវេលានិងទីកន្លែងនៃជំនួបពិភាក្សាដែលស្នើឡើងនេះ នៅមិនទាន់ច្បាស់លាស់ នៅឡើយនោះទេ ចំណែកមន្ត្រីនាំពាក្យក្រសួងរតនាគារ សហរដ្ឋអាមេរិកមួយរូប នៅពេលភ្លាមៗនេះ មិនបានធ្វើការឆ្លើយតប នឹងសំណើសុំការ អត្ថាធិប្បាយទេ៕

ប្រែសម្រួល ៖ ប៉ាង កុង

 

Facebook Comments

To Top