អន្តរជាតិ

មន្ត្រីសហរដ្ឋអាមេរិក និងគុយបា ពិភាក្សាគ្នាអំពីបញ្ហាសុខភាព ដ៏អាថ៌កំបាំងនៅស្ថានទូតអាមេរិក

បរទេស៖ មន្ត្រីសហរដ្ឋអាមេរិក និងគុយបា តាមសេចក្តីរាយការណ៍ បានជួបគ្នានៅក្រសួងការបរទេស នាថ្ងៃព្រសហស្បតិ៍សប្ដាហ៍នេះ ដើម្បីពិភាក្សាបញ្ហាសុខភាពដ៏អាថ៌កំបាំង ដែលធ្វើឲ្យប៉ះពាល់ ដល់បុគ្គលិកស្ថានទូតអាមេរិក ជាច្រើននាក់។

មន្ត្រីនាំពាក្យក្រសួងការ បរទេសអាមេរិក លោកស្រី បានប្រាប់សន្និសីទកាសែតដូច្នេះថា “មានការហេតុការណ៍កើតឡើង រយៈពេលខ្លី រវាងសហសេវិករបស់ យើងមួយចំនួន មកពីការិយាល័យផ្សេងៗគ្នា ហើយពួកគេកំពុងតែជួបជាមួយរដ្ឋាភិបាលគុយបា ដើម្បីពិភាក្សាគ្នាអំពីបញ្ហាសុខភាពខ្លះៗ ដែលប្រជាជនរបស់យើងធ្លាប់មាន”។

យោងតាមប្រភព័ត៌មានពីកាសែត រ៉យទ័រ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២៩១៨ បានឲ្យដឹងថា ការធ្លាក់ខ្លួនឈឺដ៏អាថ៌កំបាំង របស់បុគ្គលិកការទូតអាមេរិក នៅក្នុងប្រទេសគុយបា គឺជាស្ថានភាពមួយ ដែលនាំឲ្យមានការកាត់បន្ថយ ចំនួនបុគ្គលិកអាមេរិក នៅទីក្រុងហាស្វាណា និងធ្វើឲ្យមានភាពតានតឹង ក្នុងចំណងមិត្តភាព រវាងប្រទេសទាំងពីរ ។ ប៉ាង កុង

Facebook Comments

To Top