អន្តរជាតិ

ព្យុះសង្ឃរា Florence នឹងបង្កផលប៉ះពាល់ដល់ ហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់ភាគអាគេ្នយ៍ នៃសហរដ្ឋអាមេរិក

ហាវស្តុន៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះថា រដ្ឋបាលព៏ត៌មាន ថាមពលសហរដ្ឋអាមេរិក (EIA) បានឲ្យដឹងកាលពី ថ្ងៃព្រហស្បតិ៍ថា ព្យុះសង្ឃរា Florence ទំនងជាបង្កផលប៉ះពាល់ដល់ហេដ្ឋារចនា សម្ព័ន្ធថាមពល នៅតបន់ភាគអាគ្នេយ៏នៃសហរដ្ឋអាមេរិក ។

រដ្ឋបាលបាននិយាយថា ខណៈដែលព្យុះ Florence បានប្រែក្លាយជាព្យុះកម្រិត២ ត្រូវបានគេរំពឹងថា នឹងបង្កឲ្យមានគ្រោះបាក់ដី នៅឆ្នេរសមុទ្រអាគ្នេយ៏ នៅថ្ងៃសុក្រនេះ ហើយព្យុះដ៏ខ្លាំងក្លានេះ នឹងបង្កផលអាក្រក់ ដល់បណ្តាញចែកចាយថាមពល ទន្ទឹមនឹងនេះដែរ ធ្វើឲ្យមានការជម្លៀស ចេញជាច្រើន និងបង្កការរំខានដល់ការជួយញដូរ ដែលអាចបង្កឲ្យមានផលប៉ះពាល់ ទៅលើតម្រូវការ ក្នុងការដឹកជញ្ជូនប្រេង ។

ខាង EIA បានបញ្ជាក់ថា នៅព្រឹកថ្ងៃព្រហស្បតិ៍ រោងចក្រដើរដោយថាមពល នុយក្លេអ៊ែរចំនួន២កន្លែងក្នុងចំណោម១១កន្លែង នៅរដ្ឋ Georgia, North Carolina, South Carolina, ឬក៏រដ្ឋ Virginia ត្រូវបានកាត់បន្ថយប្រតិបត្តិការ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top