អន្តរជាតិ

ព្យុះទីហ្វុង Mangkhut ទំនងជាបង្ក ផលប៉ះពាល់ ដល់ប្រទេស វៀតណាម

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះថា មជ្ឈមណ្ឌលធារាសាស្ត្រ-ឧតុនិយមជាតិ របស់ប្រទេសវៀតណាម បានព្យាករណ៍ឲ្យដឹង នៅថ្ងៃសុក្រនេះថា ព្យុះទីហ្វុងដ៏មានឥទ្ធិពល Mangkhut ទំនងជាបង្កផលប៉ះពាល់ដោយផ្ទាល់ ដល់តំបន់ភាគខាងជើង និងភាគកណ្តាលនៃ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី១៧ ខែកញ្ញា ដោយបង្កឲ្យមានភ្លៀងធ្លាក់ចុះ យ៉ាងខ្លាំង២ថ្ងៃជាប់គ្នា ។

ព្យុះ Mangkhut វាយប្រហារនៅតំបន់ភាគខាងជើង នៃប្រទេសវៀតណាម និង២ខេត្តទៀតដែលស្ថិតនៅ ភាគកណ្តាល គឺខេត្ត Thanh Hoaនិង Nghe An ៉ែតគឺពី៧០ទៅ៨០ភាគរយ ។ មជ្ឈមណ្ឌលបានបញ្ជាក់ទៀតថា នៅពេលដែលព្យុះទីហ្វុង វាយប្រហារនោះ បង្កឲ្យមានគ្រោះបាក់ដី រលកសមុទ្រអាចមានកម្ពស់ ពី៤ទៅ៦ម៉ែត្រ។

មន្ត្រីមួយរូបនៅមជ្ឈមណ្ឌល នេះបានថ្លែងថា ក្រុងហាណូយ គួរតែពិចារណាបិទជាបណ្តោះអាសន្ន ស្ពានដែលវែងរបស់ខ្លួនចំនួន២ គឺស្ពាន Vinh Tuy និង Nhat Tan ដើម្បីធានាបានសុវត្ថិភាព ស្របពេលព្យុះទីហ្វុងកើតឡើង ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top