អន្តរជាតិ

ពលរដ្ឋរាប់លាននាក់ ស្ថិតនៅក្រោមគន្លង​ នៃព្យុះទីហ្វុង Mangkhut ដែលកំពុងបោះពួយ ជិតមកដល់

ហ្វីលីពីន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះថា ក្រុមមន្ត្រីអាកាសធាតុ បាននិយាយថា ព្យុះដ៏មានឥទ្ធិពល គឺព្យុះទីហ្វុង Mangkhut បានបង្កើនកម្លាំងកាន់តែខ្លាំង ដែលបានធ្វើដំណើរឆ្ពោះ មកកាន់ទឹកដីហ្វីលីពីន ។

ឥឡូវនេះ ព្យុះនេះកំពុងបោកបក់ក្នុងល្បឿន ២៥៥គីឡូម៉ែត្រក្នុង១ម៉ោង ហើយក្រុមមន្ត្រីបាននិយាយថា ពលរដ្ឋប្រមាណជាង ៥លាន នាក់ស្ថិតនៅតាមគន្លងនៃព្យុះនេះ ។

នៅនាទីចុងក្រោយ ការរៀបចំជាមុន គឺបានធ្វើឡើងនៅមុនពេលព្យុះបង្ក ឲ្យមានគ្រោះបាក់ដីកើតឡើងនៅថ្ងៃសៅរ៍ នៅតំបន់ដែនកោះស្ថិតនៅ ភាគខាងជើង គឺដែនកោះ Luzon ។

ជើងហោះហើរជាច្រើនត្រូវបានផ្អាក ដំណើរការ សាលារៀនត្រូវបិទទ្វា និងយោធាត្រៀមខ្លួនដើម្បីជួយសង្គ្រោះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top