អន្តរជាតិ

ទណ្ឌកម្មអាមេរិក នឹងនៅតែស្ថិតនៅ រហូតដល់ហ្ស៊ីមបាវ៉េ បង្ហាញកំណែទម្រង់ថ្មី

បរទេស៖ មន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់ អាមេរិក បាននិយាយប្រាប់អង្គ ប្រជុំសភានៅថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងមិនលើកលែង ទណ្ឌកម្មប្រឆាំង ហ្ស៊ីមបាវ៉េទេ រហូតដល់រដ្ឋាភិបាលថ្មី របស់លោកប្រធានាធិបតី Emmerson Mnangagwa បង្ហាញថា នឹងផ្លាស់ប្តូរផ្លូវរបស់ខ្លួន។

លោក Manisha Singh ជាជំនួយការរដ្ឋមន្ត្រីការបរទេស ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម បានប្រាប់អង្គ ប្រជារដ្ឋសភាថា “សម្ពាធរបស់យើងលើប្រទេស ហ្ស៊ីមបាវ៉េ នៅតែស្ថិតនៅជាធរមាន ហើយយើងកំពុងតែព្យាយាម ប្រើប្រាស់សម្ពាធនេះ ដើម្បីជះឥទ្ធិពលលើកំណែ ទម្រង់សេដ្ឋកិច្ចនិងនយោបាយ និងការ អង្កេតការសិទ្ធិមនុស្ស”។

ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ចុះផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ បានរាយការណ៍ថា យោងតាមសម្តីរបស់លោក Singh បានឲ្យដឹងថា នៅក្នុងពេលបច្ចុប្បន្ននេះ មានអង្គភាពនិងបុគ្គលចំនួន១៤១ នៅប្រទេសហ្ស៊ីមបាវ៉េ ដែលរួមមានទាំងលោក Mnangagwa និងអតីតប្រធានាធិបតី លោក Robert Mugabe កំពុងស្ថិតនៅក្រោមទណ្ឌកម្មអាមេរិក៕ ប៉ាង កុង

Facebook Comments

To Top