ព័ត៌មានជាតិ

ក្រុងប៉ោយប៉ែត ជនលិចដោយ ជំនន់ទឹកភ្លៀង

បន្ទាយមានជ័យ: ក្រុងប៉ោយប៉ែត ត្រូវបានទឹកលិចខ្លាំង កំណាត់ផ្លូវជាតិ លេខ៥ត្រូវទឹកហូរកាត់ហើយ ដោយជំនន់ទឹកភ្លៀង នាល្ងាចថ្ងៃសុក្រ រហូតមកទល់នឹងម៉ោង ៧និង៣០នាទីយប់នេះ។

អ្នកឆ្លើយឆ្លងព័ត៌មាន ដើមអម្ពិល ប្រចាំខេត្តបន្ទាយមានជ័យ បានអោយដឹងថា ពេលនេះអាជ្ញាធរអំពាវនាវ ឲ្យពលរដ្ឋដែលរស់នៅ តាមមាត់អូរព្រំដែន ត្រូវប្រយត្ន័ បើថាសភាពមិនស្រួល ត្រូវជម្លៀសចេញរកទួលសុវត្ថិភាព តែម្តង។

ទន្ទឹមគ្នានេះដែរ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាឲ្យគ្រប់កម្លាំងនគរបាល តាមស្រុក ក្រុង ត្រៀមលក្ខណ: សម្ភារ: ទូ និងកម្លាំង ដើម្បីចុះជួយពលរដ្ឋឲ្យបានទាន់ពេលវេលា។

ពេលនេះភ្លៀងធ្លាក់មួយភាគធំ ទឹកអូហូរធ្លាក់ពីប្រទេសថៃមួយភាគ ទើបបណ្តាលឲ្យលិចក្រុងប៉ោយប៉ែតតែម្តង៕

Facebook Comments

To Top