នយោបាយ

កិច្ចប្រជុំសភាអឺរ៉ុប ផ្តល់លទ្ធភាពច្រើនរវាងកម្ពុជា និងសហគមន៍អឺរ៉ុប គ្មានការដាក់ទណ្ឌកម្ម ដូចក្រុមប្រឆាំងលើកឡើងទេ

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានអះអាងថា កិច្ចប្រជុំសភាអឺរ៉ុបានផ្តល់ភាពល្អប្រសើរ សម្រាប់កម្ពុជាជាច្រើន មិនដូចការលើកឡើង របស់អតីតមេបក្សប្រឆាំងនោះទេ ។ ការលើកឡើងរបស់អ្នកនាំពាក្យនេះ បន្ទាប់ពីលោកសមរង្ស៊ីបាន អះអាងសហគមន៍អឺរ៉ុប នឹងដាក់ទណ្ឌកម្ម សេដ្ឋកិច្ចលើកម្ពុជា ។

លោកផៃ ស៊ីផានបានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែកញ្ញាថា កិច្ចប្រជុំសភាអឺរ៉ុបបាន ផ្តល់ ភាពល្អប្រសើរសម្រាប់កម្ពុជា ក្នុងនោះរួមមាន៖ ទី១. ការឱកាសក្នុងការឆ្លងឆ្លើយគ្នា ដោយ ភាគីទាំងអស់ដែល បានគោរពសន្ធិសញ្ញារួម ។ ទី២.ទទួលបានការគោរព គ្នាទៅវិញទៅមកដែលកម្ពុជា មានឱកាសចូលរួមប្រជុំ។ ទី៣.សហភាពអឺរ៉ុប ជាដៃគូក្នុងការអភិវឌ្ឍន៍ នៅកម្ពុជា ហើយសហភាពអឺរ៉ុប និងកម្ពុជា មានសារៈសំខាន់ជាច្រើន ក្នុងការរួមធ្វើកិច្ចសហការគ្នា រវាងទ្វេ រភាគី និងក៏ដូច ជាមួយ បណ្តាប្រទេស អាស៊ានជាមួយ សហភាពអឺរ៉ុបដែរ ។

លោកបញ្ជាក់ថា «កិច្ចប្រជុំផ្តល់ឱកាសល្អ ទ្វេភាគីរវាងកម្ពុជា អឺរ៉ុប ហើយទ្វេភា គីរវាង អាស៊ាន និងសហគមន៍អឺរ៉ុប អាហ្នឹងជាកត្តា និងមូលដ្ឋានសំខាន់ក្នុងការ ដោះស្រាយបញ្ហាក្នុង មិនយល់គ្នាទៅវិញទៅមក» ។

ជាមួយគ្នានោះដែរអ្នកនាំពាក្យ រាជរដ្ឋាភិបាលក៏បាន ច្រានចោលការលើកឡើងរបស់ លោកសម រង្ស៊ីថាសហគមន៍អឺរ៉ុប នឹងទណ្ឌកម្មលើកម្ពុជាផងដែរ ។ លោកបាន ហៅ លោកសម រង្ស៊ីជាអ្នកនយោបាយ វិកលចរិតថែមទៀត ។

លោកបន្តថាសម្តេចតេជោ ហ៊ុន សែន បានចូលរួមកិច្ចប្រជុំ វេទិកាធំៗដើម្បីផ្សារ ភ្ជាប់ រវាងប្រទេសកម្ពុជាទៅ នឹងបណ្តាប្រទេសខាងក្រៅ ។ ដូច្នេះប្រមុខរាជរដ្ឋាភិបាល បានពង្រឹង នូវឯកភាពនិង សាមគ្គីភាព ហើយបញ្ហាសុវត្ថិភាព ក្នុងតំបន់រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្ហាញពីគោលការណ៍ អធិបតេយ្យភាពមិនជ្រែជ្រែក កិច្ចការផ្ទៃក្នុងពីប្រទេសខាងក្រៅផងដែរ ៕

ដោយ ៖ ស សំណាង

To Top