សន្តិសុខ និង សង្គម

កម្មការិនី សម្រាលកូន ១១នាក់ មកពីរោងចក្រ សហគ្រាស ផ្សេងគ្នាៗ ទទួលប្រាក់ចំណាច់ថ្ងៃ៧០% ពី ប.ស.ស

កំពត៖ នៅព្រឹកថ្ងៃសុក្រ ៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមការងារបេឡាជាតិ របបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តកំពត បានធ្វើការប្រគល់ ប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% ជូនកម្មការិនីចំនួន ១១នាក់ ។

កម្មការិនី ទាំង១១នាក់ រួមមាន៖
១-ឈ្មោះ នាក់ ចន្ធូ សហគ្រាស KEME GAMENT CAMBODIA
២-ឈ្មោះ ម៉ុម ស្រីបួន សហគ្រាស BOWKER GARMENT FACTORY CAMBODIA
៣-ឈ្មោះ ដឹង រត្តនា សហគ្រាស HULU GARMENT
៤-ឈ្មោះ រឺ ស្រីម៉ៅ សហគ្រាស KEME GAMENT CAMBODIA
៥-ឈ្មោះ គីន ស្រីល័ក្ខ សហគ្រាស KUANTECH CAMBODIA CORPORATION LIMITED
៦- ឈ្មោះ តឹម សុពីន POU CHEN CAMBODIA CO,.LTD
៧-ឈ្មោះ ញ៉ រី សហគ្រាស E GARMENT CO,.LTD
៨-ឈ្មោះ ម៉េង លីដា សហគ្រាស SU ZHOU YUN TING TEXTILES
៩-ឈ្មោះ រ៉េន នាង សហគ្រាស PHOEBETAL CAMBODIA TEXTILES MFG CO,.LTD
១០-ឈ្មោះ ញ៉ែត ស្រីមុំ សហគ្រាស PHOEBETAL CAMBODIA TEXTILES MFG CO,.LTD
១១-ឈ្មោះ គឹម សុភាព សហគ្រាស MAKALOT GARMENTS CAMBODIA CO,.LTD ។

គួរបញ្ជាក់ផងដែរថា សម្រាប់កម្មការិនីទាំងអស់ ដែលបានបម្រើការ នៅតាមសហគ្រាសនានា ចាប់ពីមួយឆ្នាំឡើងទៅ និងបានប្រកាស បង់ភាគទានមកកាន់ ប.ស.ស បានយ៉ាងតិច ៩ខែ ក្នុងរយៈពេល ១២ខែ គិតមកដល់ត្រឹមថ្ងៃសម្រាល និងទទួលបានការឈប់សម្រាក ពីការងារ រយៈពេល៩០ ថ្ងៃ រួមជាមួយប្រាក់ឈ្នួល ប្រចាំខែ ១២០% បន្ថែមទៀត ក្នុងនោះបេឡាជាតិ របបសន្តិសុខសង្គម (ប.ស.ស) ផ្តល់ជូន ៧០% និងនិយោជក ដែលជាម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថានផ្តល់ជូន ៥០% ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗ ជាច្រើនទៀត ដែល ប.ស.ស បានផ្តល់ជូន៕

ដោយ៖ ដើមអម្ពិល

Facebook Comments

To Top