កីឡា

Southgate ផ្តោតសំខាន់ការអភិវឌ្ឍ អង់គ្លេស ជាជាងការកែប្រែ ប្រវត្តិសាស្ត្រ

បរទេស: មកដល់ពេលនេះគ្រូបង្វឹក សញ្ជាតិអង់គ្លេស លោក Gareth Southgate បាននិយាយកាលពីថ្ងៃចន្ទថា លោកមិនព្រួយបារម្ភច្រើនឡើយ ដោយសារតែការក្លាយជាគ្រូបង្វឹក ជាលើកដំបូងដឹកនាំ អង់គ្លេស ទទួលបរាជ័យ៣លើកជាប់ៗគ្នា នាពេលកន្លងមក។

ការបរាជ័យក្នុងផ្ទះខ្លួនឯង កាលពីថ្ងៃសៅរ៍ ទល់នឹងក្រុមអេស្បាញ មានន័យថាក្រុមអង់គ្លេស បានបាត់បង់ការប្រកួតប្រជែង បីលើកចុងក្រោយ របស់ពួកគេ។ ការប្រកួតពីរក្នុងចំណោម ការប្រកួតទាំងនោះ គឺការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រវាងក្រុមជម្រើសជាតិ ក្រូអាត និងការប្រកួតជម្រុះទី៣ និងលេខបួនប្រឆាំង នឹងបែលហ្ស៊ិក ។

លទ្ធផលទាំងនោះ បានលើកឡើងជាសំណួរជាច្រើន អំពីសមត្ថភាពរបស់អង់គ្លេស ក្នុងការប្រកួតប្រជែង ជាមួយនឹងក្រុមឆ្នើមៗ ផ្សេងទៀតបានយ៉ាងណាប៉ុន្តែ Southgate បាននិយាយថារូបគេ នឹងមិនខ្វល់សឧបសគ្គណាឡើយ ខណៈដែលរូបគាត់នឹង ផ្តោតអារម្មណ៍តែទៅលើ វិធីធ្វើឱ្យសមត្ថភាពអង់គ្លេស ប្រសើរឡើងប៉ុណ្ណោះ ៕

ដោយ៖ ស៊ុនលី

Facebook Comments

To Top