នយោបាយ

សម្ដេចតេជោ​ ហ៊ុន​ សែន៖​ កម្ពុជាមិនស្ថិតនៅក្នុង គោលនយោបាយ ឥណ្ឌូ-ឆាយណា

ហាណូយ៖​ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ​ ហ៊ុន​ សែន​ បានមានប្រសាសន៍ថា​ ប្រទេសកម្ពុជា​ មិនស្ថិតនៅក្នុងគោលនយោបាយឥណ្ឌូ-ឆាយណា​ នោះទេដោយរិះគន់ខ្លាំងៗ​ ចំពោះនយោបាយក្នុងតំបន់​ ហើយថាវា គួរតែត្រូវបានដោះស្រាយ​ ដើម្បីដោះស្រាយបញ្ហាផ្ទាល់របស់ខ្លួន​ នេះបើយោងតាម ការចុះផ្សាយរបស់ទី ភ្នាក់ងារសារព័ត៌មាន​ រ៉យទ័រ នៅថ្ងៃទី១៣​ ខែកញ្ញា​ ឆ្នាំ២០១៨។

សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា​ ថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក​ ស្តីពីអាស៊ាននៅមជ្ឈមណ្ឌលសន្និបាតនៅទីក្រុងហាណូយ​ ប្រទេសវៀតណាម នៅក្នុងសុន្ទរកថាមួយជាមួយមេដឹកនាំក្នុងតំបន់ដទៃទៀត​ ដោយសម្ដេចបានចង្អុលបង្ហាញការ ថ្កោលទោសអន្តរជាតិអំពីការ បោះឆ្នោតនាពេលថ្មីៗនេះរបស់ប្រទេស​ ដែលត្រូវបានគេមើលឃើញថាជារឿងអាស្រូវមួយបន្ទាប់ពី គណបក្សប្រឆាំងដ៏សំខាន់ត្រូវបានរំលាយ។

សម្ដេចតេជោ​ ក៏បានលើកឡើងពីការតវ៉ាជាអន្តរជាតិ​ ស្តីអំពីអំពើហឹង្សា ប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា នៅក្នុងប្រទេសមីយ៉ាន់ម៉ា​ ក្នុងនោះសម្ដេចតេជោ​ ហ៊ុន​ សែន​ បានមានប្រសាសន៍ នៅក្នុងកិច្ចពិភាក្សាជាមួយមេដឹកនាំ ប្រទេសមីយ៉ាន់ម៉ា​ ថៃ​ វៀតណាម​ និងឡាវ​ នៅវេទិកាសេដ្ឋកិច្ចពិភពលោក​ ស្តីពីអាស៊ាននៅទីក្រុងហាណូយថា​ “ប្រទេសដែលនៅក្រៅតំបន់តែងតែទះក្បាលយើង​ ហើយប្រាប់យើង​ ពីអ្វីដែលត្រូវធ្វើ”។

សម្ដេចតេជោបញ្ជាក់ថា​ “ខ្ញុំបានលើកឡើងបញ្ហានេះមិនមែនជាសារមួយ​ សម្រាប់ប្រទេសណាមួយទេ​ តែខ្ញុំចង់និយាយថា​ ប្រទេសមេគង្គទាំងនេះ​ គឺជាជនរងគ្រោះខាងនយោបាយ​ ដូច្នេះខ្ញុំស្នើសុំអ្នកខាងក្រៅក្នុងតំបន់​ ដែលមិនដឹងអំពីបញ្ហា​ ដើម្បីឱ្យយើងដោះស្រាយបញ្ហារបស់យើង”។

គណបក្សប្រជាជនកម្ពុជា របស់នាយករដ្ឋមន្រ្តី​ សម្ដេចតេជោ​ ហ៊ុន​ សែន​ បានទទួលបានអាសនៈចំនួន​ ១២៥អាសនៈ នៅក្នុងការបោះឆ្នោតជាតិមួយ កាលពីខែកក្កដា​ ដែលអង្គការសហប្រជាជាតិ​ និងបណ្តាប្រទេសលោកខាងលិចមួយចំនួន បាននិយាយថាមានកំហុស ដោយសារតែកង្វះបក្សប្រឆាំង គួរឱ្យទុកចិត្តក្នុងចំណោមកត្តាដទៃទៀត។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីកម្ពុជា​ និងនាយករដ្ឋមន្ត្រីឡាវលោក​ Thongloun Sisoulith ចូលរួមវេទិការសេដ្ឋកិច្ចពិភពលោក​ ស្តីពីអាស៊ាននៅមជ្ឈមណ្ឌលសន្និសីទនៅទីក្រុងហាណូយ​ វៀតណាម​ ក្រោយពីគណបក្សសង្រ្គោះជាតិ (CNRP) ត្រូវបានរំលាយនៅចុងឆ្នាំ​ មុនការបោះឆ្នោត។

សម្ដេចតេជោ​ ហ៊ុន​ សែន​ ក៏បានបន្ថែមផងដែរថា​ ប្រទេសមីយ៉ាន់ម៉ា​ ដែលយោធាត្រូវបានចោទប្រកាន់ដោយអង្គការសហប្រជាជាតិក្នុងការសម្លាប់រង្គាល​ និងការចាប់រំលោភទៅលើក្រុមមូស្លីមរ៉ូហ៊ីងយ៉ា​ ដោយមានចេតនាប្រល័យពូជសាសន៍ ត្រូវបានគេយល់ច្រឡំ។

រដ្ឋាភិបាលមីយ៉ាន់ម៉ា​ បានបដិសេធការចោទប្រកាន់ពីអំពើឃោរឃៅ ដោយនិយាយថា​ យោធារបស់ខ្លួនបានអនុវត្តសកម្មភាព យុត្តិធម៌ប្រឆាំង នឹងពួក សកម្មប្រយុទ្ធ​ មីយ៉ាន់ម៉ា​ ក្នុងនោះសម្ដេចតេជោ​ បានបញ្ជាក់ថា​ “ត្រូវបានចោទប្រកាន់ពីបទប្រល័យពូជសាសន៍​ ប៉ុន្តែតើអ្នកទាំងអស់គ្នា យល់ដឹងអំពី ប្រទេសមីយ៉ាន់ម៉ាទេ? តើអ្នកដឹងទេ​ អំពីប្រទេសមីយ៉ាន់ម៉ា? ពួកគេត្រូវដោះស្រាយបញ្ហាប្រឈមជាច្រើនទាក់ទងនឹងសន្តិសុខដូចម្ដេច?”៕ ដោយ​ ឈូក​ បូរ៉ា

Facebook Comments

To Top